រាជវង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៨
រាជាធិបតេយ្យប្រទេសកម្ពុជាមានលក្ខណៈពិសេសនិងបានដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដែលជាអ្នកថែរក្សា បង្រួបបង្រួមជាតិ និងសន្តិភាពរបស់ប្រទេស ហើយត្រូវបានទទួលស្គាល់មានការយល់ដឹងច្បាស់លាស់ដោយអ្នកសង្កេតការណ៍ឃើញថាការបំបែកណាមួយនៃការបញ្ឈប់ចំណងភ្ជាប់ទៅនឹងរាជានិយមនឹងប្រជាជនកម្ពុជានឹងមានលទ្ធភាពធ្វើឱ្យប្រទេសមានអស្ថិរភាព។
រាជវង្សានុវង្សកម្ពុជា ដែលជារាជវង្សមានវ័យចំណាស់មួយក្នុងពិភពលោកសព្វថ្ងៃនេះ ដើរតួយ៉ាងសំខាន់ក្នុងទិដ្ឋភាពផ្សេងៗនៃការស្ថាបនាឡើងវិញនិងការអភិវឌ្ឍជាតិនៃប្រទេសកម្ពុជាបន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំនិងរបបប្រល័យពូជសាសន៍ប៉ុលពត។
សៀវភៅរបស់ខ្ញុំអំពីរាជវង្សានុវង្សនៃប្រទេសកម្ពុជាត្រូវបានបោះពុម្ពផ្សាយដំបូងក្នុងឆ្នាំ ២០០៣ នៅពេលព្រះករុណា ព្រះបាទសម្តេច ព្រះបាទព្រះបរមរតនកោដ្ឋ ពេលដែលព្រះអង្គនៅជាព្រះមហាក្សត្រ។ តាមការស្នើសុំរបស់សមាជិករាជវង្សានុវង្ស។ ខ្ញុំបានសម្រេចចិត្ដធ្វើការកែសម្រួលនិងពង្រីកបន្ថែមសៀវភៅរបស់ខ្ញុំ ត្រូវបានបង្ហាញក្នុងព្រះរាជពិធីមួយនៅព្រះបរមរាជវាំងដើម្បីថ្វាយព្រះករុណាព្រះបាទសម្តេចនរោត្តមសីហមុនីនិងព្រះមហាក្សត្រីយានីនរោត្តមមុនីនាថសីហនុ នាថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០១៧។
សៀវភៅអំពីរាជវង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជា មានដាក់លក់នៅបណ្ណាល័យសៀវភៅម៉ូនូមែនប៊ុក។
ការបោះពុម្ពថ្មីបានបន្ថែមជំពូកថ្មីដែលបានសរសេរដូចខាងក្រោម៖
១)ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
២) ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
៣)សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
៤)ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្នសេរីវឌ្ឍនា
៥)រាជវង្សានុវង្សជំនាន់ក្រោយ ព្រះអង្គម្ចាស់និងព្រះអង្គម្ចាស់ក្សត្រី
៦)សមាជិករាជវង្សានុវង្សដែលបានស្លាប់ក្នុងរបបខ្មែរក្រហម
៧)គ្រឿងឥស្សរិយយស
នៅក្នុងសុន្ទរកថារបស់ព្រះអង្គនៅថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០១៧ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនីបានមានបន្ទូលដូច្នេះថា៖
“នៅឆ្នាំ ២០០៣ ការបោះពុម្ពលើកទីមួយនៃសៀវភៅដ៏សំខាន់នេះត្រូវបានបោះពុម្ពផ្សាយនិងលក់បានយ៉ាងឆាប់រហ័សចំនួន ៣០០០ ក្បាល។នៅពេលនោះជាព្រះវរបិតាជាទីស្រឡាញ់និងសោកស្តាយរបស់យើង ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សព្វព្រះរាជ ហឫទ័យចំពោះការបោះពុម្ភផ្សាយសៀវភៅរាជវង្សានុវង្សពីព្រោះសៀវភៅនេះបានរកឃើញនូវប្រវត្តិសាស្ត្រដ៏កម្រនិងគួរឱ្យសោកស្តាយបំផុតក្នុងប្រវត្តិសាស្ត្រគ្រួសាររាជវង្សានុវង្សរបស់យើងដែលបានចាប់ផ្ដើមដោយសម្តេចព្រះមហាក្សត្រអង្គដួងជាអ្នកស្ដាររាជាធិបតេយ្យ។”
ជំពូកស្តីអំពីរាជវង្សានុវង្សជំនាន់ក្រោយ ព្រះអង្គម្ចាស់និងព្រះអង្គម្ចាស់ក្សត្រី បានរួមបញ្ចូលទាំងអត្ថបទជាលាយលក្ខណ៍អក្សរចំពោះសមាជិកម្នាក់ៗនៃព្រះរាជវង្សានុវង្សដែលកំពុងរួមចំណែកតាមរយៈការងាររបស់ទ្រង់ ក្នុងការកសាងនិងអភិវឌ្ឍន៍ជាតិកម្ពុជាឡើងវិញ ក្នុងវិស័យសិល្បៈ ធនាគារ ធុរកិច្ច កិច្ចការងារសប្បុរសធម៌ ការអប់រំ បដិសណ្ឋារកិច្ច ស្ដារឡើងវិញនិងវិស័យទេសចរណ៍។
ទ្រង់បានចូលរួមដើម្បីចែករំលែករូបភាពនិងរឿងរ៉ាវនៃជីវិតរបស់ទ្រង់ទាំងនៅខាងក្រៅប្រទេសកម្ពុជា ក្នុងអំឡុងពេលនិរទេសខ្លួននិងនៅក្នុងប្រទេសចាប់តាំងពីការវិលត្រឡប់របស់ទ្រង់ពីបរទេស។
បន្ថែមជំពូកនេះសៀវភៅរាជវង្សានុវង្សខ្ញុំមានអារម្មណ៍ថាសាធារណជនទូទៅនឹងចាប់អារម្មណ៍ចង់ដឹងថាសមាជិករាជវង្សានុវង្សកម្ពុជា ដែលជារាជវង្សមានវ័យចំណាស់មួយក្នុងពិភពលោក ដែលមានសកម្មភាពនិងឥរិយាបថប្រព្រឹត្តខុសគ្នាពីគ្រួសាររាជវង្សដទៃទៀតក្នុងន័យថាតាមរយៈការងាររបស់ទ្រង់ សកម្មភាពសប្បុរសធម៌ការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍និងការកសាងប្រទេសឡើងវិញហើយមិនពឹងផ្អែកលើការរស់រានមានជីវិតរបស់ទ្រង់នៅក្នុងបញ្ជីស៊ីវិលជាបញ្ជីបុគ្គលដែលត្រូវបានបង់ដោយរដ្ឋាភិបាលជារឿងសាមញ្ញក្នុងចំណោមរាជវង្សនៅអឺរ៉ុប។
ជំពូកទាក់ទងនឹងវាសនារាជវង្សក្នុងកំឡុងសម័យខ្មែរក្រហមដ៏ឃោរឃៅ (១៩៧៥ ១៩៧៩) ត្រូវបានពង្រីកបន្ថែមជាមួយរូបថតនិងឯកសារថ្មីៗមួយចំនួន។
សៀវភៅនេះគឺជាការគោរពដ៏ជ្រាលជ្រៅចំពោះ ព្រះករុណាព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ដែលខ្ញុំមានឯកសិទ្ធិបំរើទ្រង់ ចាប់តាំងពីឆ្នាំ ១៩៨១ ជាលេខាធិការផ្ទាល់ហើយបន្ទាប់មកជាអ្នកនិពន្ធជីវប្រវត្តិផ្លូវការ។ខ្ញុំបានរៀនសូត្រជាច្រើនពីព្រះមហាក្សត្រសម្តេចឪ។ ជាពិសេសរបៀបក្នុងការស្រឡាញ់និងគោរពពលរដ្ឋគ្រប់ជាន់ថ្នាក់នៃប្រទេសដ៏ស្រស់ស្អាតមួយនេះ។សម្រាប់រឿងអស់នោះ ខ្ញុំមានអំណរគុណជាទីនិរន្តន៍ចំពោះព្រះករុណាព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
សៀវភៅ ៣១៨ទំព័រ ដែលគួរជាទីចាប់អារម្មណ៍ចំពោះ អ្នកប្រាជ្ញប្រវត្តិវិទូ និស្សិត និងសាធារណជនទូទៅដែលមានបំណងចង់យល់ដឹងបន្ថែមអំពីរាជានិយម និងរាជវង្សនៃព្រះរាជាណាចក្រកម្ពុជា។
បណ្ឌិត ហូលីយ៉ូ ជែលដ្រេស