មាតិកា

សន្ទនា (Blog)


អន្លង់វែង៖ ស្រមោលនៃសាសនានៅក្នុងដំណើរការនៃការស្វែងរកសន្តិភាព

ថ្ងៃទី ៥ ខែ មិនា ឆ្នាំ ២០១៨

ខ្ញុំសូមចែករំលែកមតិរបស់ខ្ញុំអំពីការបែរទៅកាន់គ្រិស្តសាសនារបស់លោកស្រី អ៊ឹម ចែម ក៏ដូច​ជា​តួនាទីរបស់គ្រិស្តសាសនាក្នុងដំណើរការស្វែងរកសន្តិភាពរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

វគ្គបណ្តុះបណ្តាល ស្តីពី “ការចងក្រង ស្រាវជ្រាវ ប្រវត្តិសាស្រ្តភូមិ” សម្រាប់គ្រូបង្រៀន មុខវិជ្ជាប្រវត្តិវិទ្យា និងអក្សរសាស្ត្រខ្មែរនៅដសវិចិត្រសាលសិល្បៈ សហសម័យនៃវិទ្យាស្ថានស្លឹករឹក

ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ គម្រោងអប់រំពីអំពើប្រល័យពូជសាសន៍មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន​ និងកីឡា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការចងក្រង ស្រាវជ្រាវប្រវត្តិសាស្ត្រភូមិ” សម្រាប់គ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងអក្សរសាស្រ្តខ្មែរ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិចិត្រសាលសិល្បៈសហសម័យវិទ្យាស្ថានស្លឹករឹត អគារH ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានជាតិអប់រំ។

សិក្ខាសាលាអន្តរជាតិស្តីពីការពង្រឹងសមត្ថភាពការអប់រំ អំពីប្រវត្តិសាស្ត្រ និងការទប់ស្កាត់អំពើហិង្សា

ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨

សិក្ខា​សាលាអន្តរជាតិ ស្តីពីការពង្រឹងសមត្ថភាពការអប់រំអំពីប្រវត្តិ​សាស្ត្រ និងការ​ទប់ស្កាត់អំពើហិង្សា ត្រូវបានរៀបចំឡើង ដោយអង្គការសម្ព័ន្ធអន្តរជាតិបណ្តុះមនសិការ (Sites of Conscience) នៅវិចិត្រសាលសិល្ប:សហសម័យវិទ្យាស្ថានស្លឹករឹត ក្នុងបរិវេណ​វិទ្យាស្ថានជាតិអប់រំ។

៧ មករា ១៩៧៩ – ៧ មករា ២០១៨ ជាថ្ងៃកំណើត ជីវិតទី២របស់ខ្ញុំ បាន៣៩ឆ្នាំហើយ

ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៨

ក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាយើងបានធ្លាក់ចូល ទៅក្នុងភ្នក់ភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅ ប្រជាពលរដ្ឋខ្មែរទាំងអស់បានក្លាយទៅជា ចំណាប់ខ្មាំងរបស់សង្គ្រាម មានន័យថា...

រាជវង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៨

រាជាធិបតេយ្យប្រទេសកម្ពុជាមានលក្ខណៈពិសេសនិងបានដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដែលជាអ្នកថែរក្សា​ បង្រួបបង្រួមជាតិ​ និងសន្តិភាពរបស់ប្រទេស ហើយត្រូវបានទទួលស្គាល់មានការយល់ដឹងច្បាស់លាស់ដោយអ្នកសង្កេតការណ៍ឃើញថា...

វគ្គបណ្តុះបណ្តាលនិស្សិត ស្តីពីការបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-៧៩) នៅ វិចិត្រសាលសិល្ប:សហសម័យវិទ្យាស្ថានស្លឹករឹត ក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ

ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៨

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយ ក្រសួង អប់រំ យុវជន និងកីឡា រៀបចំវគ្គបណ្តុះបណ្តាលនិស្សិត ដើម្បីបង្កើតប្រសិទ្ធភាព និរន្តរ ភាព និងបង្កើនសមត្ថភាពក្នុងការ​បង្រៀ​នប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (1975-79)...

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីកម្មវិធីសិក្សាលម្អិតលើមុខវិជ្ជាប្រវត្តិវិទ្យា ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២

ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៧

នៅថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០១៧ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីកម្មវិធីសិក្សាលម្អិតស្តីពីមុខវិជ្ជាប្រវត្តិវិទ្យាពីថ្នាក់ទី១០​ ដល់ថ្នាក់ទី១២ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និងកីឡា...

ពិធីសម្ពោធសៀវភៅ “រាជវង្សានុវង្សកម្ពុជា”

ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៧

សៀវភៅថ្មីដែលរៀបរាប់អំពី​រាជវង្សនៃប្រទេសកម្ពុជា​ ដែលសរសេរឡើងដោយឯកអគ្គរាជទូត បណ្ឌិត​ ហូលីយ៉ូ ជែលដ្រេស (Julio A. Jeldres) អតីតលេខាផ្ទាល់ និងជាអ្នកសរសេរប្រវត្តិរបស់សម្តេចព្រះបាទនរោត្តមសីហនុ នឹងត្រូវបានបើកសម្ពោធជាផ្លូវការនៅព្រះបរមរាជវាំង នាថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោមព្រះរាជវត្តមានព្រះបាទសម្តេច នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះបរមនាថ សីហនុ ។

វេទិកាថ្នាក់រៀនស្តីពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នៅវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ

ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា បានបើកវេទិកាថ្នាក់រៀនមួយស្តីអំពីប្រវត្តិ​សាស្ត្រ​​កម្ពុជា​ប្រជាធិប​តេយ្យ នៅវិទ្យាល័យជាស៊ីមចំរើនរដ្ឋ ដែលមានសិស្សា​នុសិស្សចូលរួមសរុប៦៩នាក់ (ប្រុស៣០នាក់)។

រូបថត១០០សន្លឹក តាំងនៅសារមុន្ទីរតាម៉ុក ជាលើកដំបូង

ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៧

រូបថត១០០សន្លឹក បានចាប់ផ្តើមដាក់តាំងបង្ហាញដល់សាធារណជនជាលើកដំបូង បង្អស់នៅសារមន្ទីរតាម៉ុក (អតីតផ្ទះតាម៉ុក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្រោម​ការរៀបចំរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ និងមន្ទីរទេស​ចរណ៍ស្រុកអន្លង់វែង សហការជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។

រូបសំណាករម្លឹកអំពីការចងចាំ

ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៧

ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ រូបសំណាករម្លឹកអំពីការចងចាំរបបខ្មែរក្រហម ដែល សិល្បករ និងអ្នករចនារូបសំណាក លោក អ៊ឹង ភូសេរ៉ា ជាកូនខ្មែរកាត់បារាំងបាន ហៅឈ្មោះថា «អ្នកអង្វរលន់តួ» ឬជាបូជនីយដ្ឋាន «សម្រាប់អ្នកដែលលែងនៅទីនេះទៀត ហើយ» ត្រូវបានសម្ពោធ និងដាក់តាំងជាផ្លូវការ នៅសួនច្បារទល់មុខស្ថានទូតបារាំង ក្នុង រាជធានីភ្នំពេញ។

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងទទួលបានការលើកទឹកចិត្តទាក់ទង ការងារអភិវឌ្ឍស្រុកអន្លង់វែង

ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧

អស់រយៈពេល៧ឆ្នាំមកហើយ ដែលមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ជាគម្រោងមួយរបស់មជ្ឈ​មណ្ឌលឯកកម្ពុជា បានសហការជាមួយក្រសួងទេសចរណ៍តាមរយៈអនុក្រឹតអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីធ្វើការស្រាវជ្រាវចងក្រង និងសរសេរសៀវភៅប្រវត្តិ​សាស្រ្ត​សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស ហគមន៍អន្លង់វែង។

ប្រវត្តិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam)

ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៧

មជ្ឈមណ្ឌលឯកសារកម្ពុជាគឺជាកន្លែងតម្កល់ឯកសារអំពីរបបកម្ពុជាប្រជាធិបតេយ្យធំបង្អស់នៅលើសាកលលោក។ គោលបំណងរបស់យើងគឺធ្វើការកត់ត្រា និងរក្សា ទុកប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម សម្រាប់មនុស្សជំនាន់ក្រោយ និងដើម្បីប្រមូលផ្តុំ ព័ត៌មានសម្រាប់ប្រើប្រាស់ជាភស្តុតាងសក្តានុពលផ្នែកច្បាប់អំពីឧក្រិដ្ឋកម្មរបស់ ខ្មែរក្រហម។

បណ្តាំចុងក្រោយ

ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៧

សារព័ត៌មានអេភី (Associated Press) ដែលជាទីភ្នាក់ងារសារព័ត៌មានអាមេរិក បានបង្កើតបណ្តាញផ្សព្វផ្សាយពីកំណត់ហេតុប្រចាំថ្ងៃ បន្សល់ទុកដោយបុរស ម្នាក់ ដែលប្រថុយប្រថានក្នុងការចងក្រងឯកសារថ្ងៃចុងក្រោយរបស់គាត់ក្នុង របបខ្មែរក្រហម។

សិក្សាបន្ថែម ...