មាតិកា

គ្រួសាររបស់គាត់ត្រូវបានគេសម្លាប់

ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

គឹម ហ៊ួយ រៀបរាប់ពីទុក្ខវេទនានៃរបបខ្មែរក្រហម

គាត់បានដំណឹងថាម្តាយ ឪពុក បងប្អូនប្រាំបីនាក់ និងក្មួយរបស់គាត់ត្រូវបាន ខ្មែរក្រហមសម្លាប់ដោយសារឪពុក ម្តាយរបស់គាត់ជីកដីដោយមិនមានការ អនុញាត។

វ័យតាំងពីកុមារភាពរបស់ គឹម ហ៊ួយ គឺសាមញ្ញបំផុត។ គាត់រស់នៅយ៉ាងជិតដិតជាមួយក្រុមគ្រួសារ។ ក្នុងឆ្នាំ១៩៦៩ គឹម ហ៊ួយ បានទៅរស់នៅជាមួយប្តី ឯខេត្តបាត់ដំបង។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ទ្រព្យសម្បត្តិឯកជនរបស់ គឹម ហ៊ួយ ត្រូវបានរឹបអូស។ គាត់ហូបបាយរួមជាមួយអ្នកឯទៀតនៅក្នុងរោងបាយ និងបានបាត់បង់សិទ្ធិរបស់គាត់ទាំងអស់។

ក្នុងឆ្នាំ១៩៧៨ ប្តីរបស់ គឹម ហ៊ួយ ត្រូវបានសម្លាប់។ គាត់​រៀប​រាប់​ថា៖ ពេលដែលគាត់កំពុងបំបៅដោះកូន យោធាខ្មែរក្រហមពីរនាក់បាន មកហៅប្តីរបស់គាត់ចេញទៅ។ មួយរយៈពេលក្រោយមក ទើប គាត់​ បានដឹងថា ប្តីរបស់គាត់ត្រូវបានបង្ខំឲ្យទម្លាក់ឥវ៉ាន់និងម្ហូបអាហារចេញពីត្រាក់ទ័រ។ នៅពេលដែលប្តីរបស់គាត់ធ្វើកិច្ចការរួច យោធាខ្មែរក្រហមបានបាញ់សម្លាប់គាត់ចោល។

ក្នុងឆ្នាំ១៩៧៩ គឹម ហ៊ួយ និងកូនទាំងបីរបស់គាត់ បានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បី បានជួបជុំគ្រួសារវិញ។ ប៉ុន្តែមិនដូចអ្វីដែល គឹម ហ៊ួយ គិតឡើយ ព្រោះឪពុក-ម្តាយ បងប្អូន និងក្មួយៗទាំង៨នាក់របស់គាត់ បានស្លាប់អស់ទៅហើយ ដោយសារកម្មាភិបាលខ្មែរក្រហមសម្លាប់ ព្រោះតែរឿង ជីកដីដោយគ្មានការអនុញ្ញាត។

រយៈពេលជាង៣០ឆ្នាំក្រោយមក គឹម ហ៊ួយ រស់នៅក្នុងជីវភាពក្រីក្រ និងគ្មានថវិកាគ្រប់គ្រាន់សម្រាប់ឲ្យកូនរបស់គាត់បានរៀនសូត្រឡើយ។ គាត់បានស្តីបន្ទោសខ្មែរក្រហមថា បានធ្វើឲ្យគ្រួសារគាត់ធ្លាក់ដុនដាប ដោយសារតែប្តីនិងសាច់ញាតិបងប្អូនរបស់គាត់ត្រូវបានសម្លាប់។