“គាត់មិនឆ្លើយ…”
ស៊្រុន សុង អ្នកថតរូបនៅគុកទួលស្លែង និងគុកព្រៃសរ
នៅឆ្នាំ១៩៧២ មានគេមកដល់ផ្ទះរបស់ទ្រី ខន ហើយប្រាប់កូនប្រុសអាយុ១៦ឆ្នាំ របស់គាត់គឺ ស៊្រុន សុង ឲ្យចូលរួមបដិវត្តន៍។
ក្នុងឆ្នាំ១៩៧២ មានអ្នកទៅកាន់ផ្ទះរបស់ ទ្រី ឃន ហើយបានប្រាប់កូនប្រុសអាយុ១៦ឆ្នាំរបស់គាត់ ឈ្មោះ ស្រ៊ុន សុង ឲ្យចូលបម្រើបដិវត្តន៍។
ពីរឆ្នាំក្រោយមក ទ្រី ឃន ព្រមទាំងប្តីរបស់គាត់បានទៅ យកកូនរបស់គាត់ពីខ្មែរក្រហមមកវិញ។ សុង មានជម្ងឺជាទម្ងន់។ ថ្ងៃមួយ ឃន បានស្រែកហៅកូនរបស់គាត់ ប៉ុន្តែកូនគាត់មិន ឆ្លើយតបគាត់ឡើយ។ សុង ត្រូវកម្មាភិបាលខ្មែរក្រហម មកយកចេញពីផ្ទះម្តងទៀត ទៅកាន់សមរភូមិវិញ។ បន្ទាប់មក ឃន បានឃើញកូនរបស់គាត់លើកចុងក្រោយនៅខែមេសា ឆ្នាំ១៩៧៥។
“គាត់[ឪពុករបស់ សុង]បាននិយាយថា ប្រសិនបើមាននរណាម្នាក់មកស្នើសុំកូនប្រុសដទៃទៀតរបស់គាត់ ឲ្យចូលបម្រើបដិវត្តន៍ គាត់នឹងមិនអនុញ្ញាតឲ្យទៅទៀតទេ”។
ក្រោយមក មានអ្នកមកកាន់ភូមិរបស់គាត់ ហើយបានសួរនាំគាត់ពីកូនប្រុស ដែលធ្វើការជាអ្នកថតរូបនៅក្នុងគុកក្នុងក្រុងភ្នំពេញ។ ទ្រី ឃន បានប្រាប់វិញថា សុង មិនមែនធ្វើការនៅក្នុងគុកទេ តែធ្វើការនៅក្នុងការិយាល័យ។ ព័ត៌មាននេះ បានធ្វើឲ្យ ឃន បានដឹងដំណឹងពីកូនប្រុសរបស់គាត់ តាមរយៈប្រវត្តិរូបរបស់ សុង ដែលត្រូវបានធ្វើឡើងនៅទួលស្លែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នំា១៩៧៧។ ទ្រី ឃន បានបាត់ដំណឹង និងតាមរកដំណឹងកូនប្រុសគាត់តាំងពីឆ្នាំ១៩៧៩មក តែគាត់មិនបានដំណឹងសោះ។
“អ្នកខ្លះនិយាយថា បានឃើញ សុង ជិះសេះនៅលើភ្នំ ហើយបានសួរគាត់ថាត្រឡប់ទៅផ្ទះវិញអត់។ សុង បាននិយាយថា គាត់ខ្លាចកងទ័ពវៀតណាម ហើយមិនយល់ព្រមត្រឡប់មកផ្ទះរហូតទាល់តែអ្នកទាំងនោះចាកចេញមក។ ខ្ញុំបានរង់ចាំ សុង ជារៀងរហូតមក”។