ពិធីសម្ពោធសៀវភៅ “រាជវង្សានុវង្សកម្ពុជា”
ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៧
សៀវភៅថ្មីដែលរៀបរាប់អំពីរាជវង្សនៃប្រទេសកម្ពុជា ដែលសរសេរឡើងដោយឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ ជែលដ្រេស (Julio A. Jeldres) អតីតលេខាផ្ទាល់ និងជាអ្នកសរសេរប្រវត្តិរបស់សម្តេចព្រះបាទនរោត្តមសីហនុ នឹងត្រូវបានបើកសម្ពោធជាផ្លូវការនៅព្រះបរមរាជវាំង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោមព្រះរាជវត្តមានព្រះបាទសម្តេច នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះបរមនាថ សីហនុ ។
សៀវភៅកម្រាសប្រមាណជាង ៣០០ ទំព័រ ដែលបន្ថែមនូវព័ត៌មានថ្មីៗដែលសរសេរដោយ ឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ ជែលដ្រេស នាឆ្នាំ២០០៣ មានផ្ទុកនូវជំពូកថ្មីរបស់ព្រះបាទនរោត្តម សីហមុនី និងសមាជិកជាន់ខ្ពស់ដែលជាខ្សែស្រឡាយរាជវង្ស ក៏ដូចជាព្រះរាជនត្តាដែលធ្វើការនៅក្នុងប្រទេសកម្ពុជា។ ជំពូកថ្មីនេះ ក៏មានផ្ទុកនូវព័ត៌មានទាក់ទងអំពីអតីតព្រះមហាក្សត្រអង្គមុនៗដែលជាប់សែស្រឡាយ ព្រះបាទអង្គដួង ដែរ។
កម្មវិធីសម្ពោធនេះ មានការចូលរួមពីភ្ញៀវប្រមាណ៧០នាក់ រួមមាន អ្នកឧបត្ថម្ភការបោះពុម្ពសៀវភៅ ព្រះសង្ឃមកពីប្រទេសជប៉ុន ភ្ញៀវបរទេស និងមន្រ្តីមកពីស្ថានទូតចិន។