មាតិកា

ជីវប្រវត្តិ និងរឿងរ៉ាវរបស់អ្នកដែលឆ្លងកាត់របបខ្មែរក្រហម


ចុងឆ្នាំ ១៩៧៥ ដើមឆ្នាំ១៩៧៦

ទិដ្ឋភាពដ៏តក់ស្លុតមួយក៏បានប្រាកដខ្លួនឡើង នៅក្នុងកូនក្រុងដ៏តូចមួយឯភូមិភាគខាងលិចនៃប្រទេសកម្ពុជា។ កូនរថយន្តហ្ស៉ីបរត់ខ្វាត់ខ្វែងស្ទើរតែគ្រប់វិថីនានាទាំងអស់ ដែលមានអ្នកជិះក្នុងកូនរថយន្តហ្ស៉ីបនោះមិនលើសពីដប់អ្នកឡើយក្នុងរថយន្តនីមួយៗ។

ផ្ដិលកេរជីវិត

រាត្រីទុក្ខព្រួយ ខ្ញុំអង្គុយសំងំក្នុងត្រង់សេ (លេណដ្ឋាន) តូចចង្អៀតមួយ  ដែលមានឈើក្រាក់គ្របពីលើដោយគំនរយ៉ាងច្រើនដើម្បីទុកជារនាំងការពារគ្រាប់។ សល់តែប្រឡោះតូចមួយនៅចំហៀងខាងមុខសម្រាប់លូនចេញចូលក្នុងគ្រាមានអាសន្ន។ រណ្ដៅនេះមានរាងជាអក្សរអិល។ នៅខាងក្នុងងងឹតស្លុប ហប់គ្មានខ្យល់ចេញចូលទូលំទូលាយដូចបរិយាកាសខាងក្រៅឡើយ។ តាមកន្លៀតឈើ មានសត្វគីង្គក់ជាច្រើនក្បាល។ ក្បែរជើងរបស់ខ្ញុំ មានពំនូកដីដែលស្រមោចក្រហមពូនគរដើម្បីយករន្ធធ្វើជាទីជម្រកស្នាក់អាស្រ័យផ្ញើជីវិតរបស់ពួកគេរស់នៅ។

ភូមិខ្ញុំក្នុងសម័យ ប៉ុល ពត

ដោយសារសង្រ្គាមនាដើមទសវត្សរ៍ឆ្នាំ១៩៧០ គ្រួសារខ្ញុំបានចាកចេញពីស្រុកកំណើតជាដំណាក់ៗ ចូលទៅរស់នៅបណ្ដោះអាសន្នក្នុងតំបន់ព្រៃស្ដុក ភូមិសាស្រ្តទឹកដីស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ បន្ទាប់ពីភ្លើងសង្រ្គាមបានថមថយ ក៏បានធ្វើដំណើរជាដំណាក់ៗ វិលត្រឡប់មករកស្រុកកំណើតវិញ ដែលស្ថិតនៅក្នុងឃុំបារាយណ៍ ខេត្តកំពង់ធំ។ ដំណាក់កាលចុងក្រោយបានមកទើរ នៅត្រឹមភូមិបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នរកលោកីយ៍បីឆ្នាំប្លាយ

គ្រប់រឿងប្រលោមលោកទាំងអស់របស់អ្នកនិពន្ធដែលបានសរសេរ តែងតែមានរឿងពិតនិងប្រឌិតផ្សំគ្នា ដើម្បីឲ្យរឿងរបស់ខ្លួនជាទីពេញចិត្តរបស់លោកអ្នកអានក្នុងការតាមតានពីភាគទីមួយដល់ភាគបញ្ចប់។ ដូចនេះនៅក្នុងរឿងដែលខ្ញុំបាទបានសរសេរមកនេះ ក៏មិនខុសគ្នានោះដែរ។ តែទោះបីជាយ៉ាងណា រឿងនរកលោកីយ៍បីឆ្នាំប្លាយដែលឯកឧត្ដមអស់លោក លោកស្រី មិត្តអ្នកអានដែលបានក្នុងឱកាសនេះ ជារឿងពិត ឈ្មោះពិត ទីកន្លែងពិត និងទិដ្ឋភាពជាក់ស្ដែងពិតភាគច្រើនជាងការប្រឌិត ព្រោះខ្ញុំបាទបានជួបប្រទះផ្ទាល់ខ្លួន និងបានឃើញពីជីវិតរស់នៅយ៉ាងវេទនាក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។

អតីតកម្មាភិភាឝភូមិភាគកណ្តាល បានមករស់នៅអន្លង់វែង ដោយសាគេចពីកងទ័ពវៀតណាម

ស្ថិតក្នុងសម្លៀកបំពាក់អាវពណ៍សឆ្នូតខ្មៅ និងបង់កក្រមាពណ៌ក្រហមឆ្នូតលឿង អង្គុយនៅក្នុងខ្ទមក្បែរអង្រឹងក្រោមដំបូលប្រក់ស្លឹកត្នោត អ៊ំប្រុសបានប្រាប់ខ្ញុំឲ្យដឹងថា គាត់មានឈ្មោះ កែ​ សោម អាយុ៧៧ឆ្នាំ កើតនៅភូមិទឹកឃ្លាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បច្ចុប្បន្ន សោម រស់នៅភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សោម បានរៀបរាប់បន្តថា គាត់បានឃ្លាតឆ្ងាយពីស្រុកកំណើត និងមករស់នៅក្នុងស្រុកអន្លង់វែងរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារគាត់រត់ភៀសខ្លួនពីកងទ័ពវៀតណាម មកព្រំដែនកម្ពុជា-ថៃនៅឆ្នាំ១៩៧៩។ សោម បានចូលធ្វើយោធាខ្មែរក្រហមប្រចាំនៅតាមព្រំដែនភាគខាងលិច នឹងបានផ្លាស់មករស់នៅតំបន់១០០៣ (តំបន់អន្លង់វែង) ដែលគ្រប់គ្រងដោយតាម៉ុក រហូតដល់មានការធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ១៩៩៨។

ភូមិទួលសាលាដែល ហែម ឃឹន មករស់នៅដំបូង

“ភូមិទួលសាលា” មានន័យថាមានដីទួលខ្ពស់មួយកន្លែងនៅចុងភូមិខាងលិច ជាប់ នឹងភូមិឯកភាព​បច្ចុប្បន្ន ហើយនៅលើទួលនោះមានសាលារៀនមួយខ្នងធ្វើពីឈើតាំងពីសម័យខ្មែរក្រហម។ សាលានេះបានសាងសង់ឡើងដោយអតីតកម្មាភិបាលខ្មែរក្រហម ម្នាក់។ ដោយមូលហេតុនេះហើយ ទើបគណៈគ្រប់គ្រងនៅអន្លង់វែង បានជួបប្រជុំគ្នាហើយ បានសម្រេចចិត្តដាក់ឈ្មោះភូមិនេះថា   “ភូមិ​ទួលសាលា”។

បែកឪពុកតាំងពីនៅកុមារ

ប៊ូ ខន ភេទស្រី អាយុ៥៦ឆ្នាំ កើតនៅភូមិថ្មី ឃុំត្រាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សព្វថ្ងៃ ខន​ រស់នៅភូមិកណ្ដាលក្រោម  ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

រឿងរ៉ាវចេញពីស្រុកអន្លង់វែង៖ មិនហ៊ាននៅផ្ទះនាពេលថ្ងៃ

ខ្ញុំតូចចិត្តនឹងខ្លួនឯងដែលមិនបានរៀនសូត្រចេះដឹងនឹងគេ។ ការដែលមិនចេះដឹង​នេះ​ហើយ​បានធ្វើឲ្យខ្ញុំមិនហ៊ាននៅផ្ទះនាពេលថ្ងៃ។ ខ្ញុំតែងតែចង់ចូលទៅក្នុងព្រៃ ទៅចម្ការ ឬទៅវាលស្រែ ពីព្រោះវាជាមធ្យោបាយដ៏ល្អសម្រាប់ខ្ញុំ ក្នុងការគេចមុខពីយុវជន យុវនារី ឬសិស្សានុសិស្សនាសម័យបច្ចុប្បន្ននេះ។ នៅពេលជួបអ្នកទាំងនេះ ធ្វើឲ្យខ្ញុំនឹកឃើញដល់​យុវ​វ័យ​របស់ខ្ញុំ ដែលមិនមានសិទ្ធិទៅសាលារៀនសូត្រ និង​សិទ្ធិ​ជួបជុំចែករំលែកភាព​សប្បាយ​រីករាយដល់ក្រុមគ្រួសារ។

អតីតកងទ័ពជើងទឹកខ្មែរក្រហមបានរំលឹកពីបទពិសោធន៍នៅកោះតាង កោះប៉ូឡូវ៉ៃ និងកោះក្រចកសេះ

ឌូ​ អ៊ុន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវបានរៀបរាប់ឲ្យដឹងថា កាលពីក្មេងគាត់រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាអង្គរអណ្ដើក។

ខឹម ប៊ុនថូ អតីតពេទ្យយោធាក្នុងរបបខ្មែរក្រហម

ខឹម​ ប៊ុនថូ ភេទប្រុស មានស្រុកកំណើតនៅភូមិតារោង ឃុំស្អាង ស្រុកស្អាង​ ខេត្តកណ្តាល។​ ថុន មានប្រពន្ធឈ្មោះ សុខ ណា និងមានកូនចំនួន៧នាក់ (ប្រុស៤ ស្រី៣នាក់)។

ឆាយ ម៉ឺន អតីតពេទ្យយោធាក្នុងរបបខ្មែរក្រហម

ឆាយ ម៉ឺន កើតនៅឆ្នាំ១៩៦៤ នៅភូមិត្រោយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។​ ម៉ឺន មានម្ដាយឈ្មោះ ទុយ ម៉ន និងឪពុកឈ្មោះ ឆាយ មិញ។

អ៊ុយ ប៉េងឡេង នាទីជំនួយការវរសេនាធំ៣៣ កងពល៧០៣

អ៊ុយ ប៉េងឡេង ភេទប្រុស មានស្រុកកំណើតនៅភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ គាត់មានឪពុកឈ្មោះ អ៊ុយ សយ និងម្តាយឈ្មោះ អៀង ទៀង។

ដំណើរជីវិតរបស់ ពាក់ ធឿន

ពាក់ ធឿន កើតក្នុងឆ្នាំ ១៩៥៣ (១៩៥៣ ជាឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង) និងមានស្រុកកំណើតនៅភូមិបន្ទាយឆ្មាខាងជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបាត់ដំបង តែឥឡូវស្ថិតក្នុងខេត្តបន្ទាយមានជ័យ។

ខ្ញុំហៀបនឹងស្លាប់ដោយសារជំងឺ

ជាមួយវ័យជរា រស់នៅតែម្នាក់ឯង នៅភូមិលំទងចាស់ ឃុំលំទងចាស់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យាយ រីប ហឿន មានវ័យ៧៣ឆ្នាំហើយ។

ចម្លើយសារភាពរបស់ ង៉ែត អឿង សមាជិកកងអនុសេនាធំ

ង៉ែត អឿង មានអាយុ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុក២០ ភូមិភាគនិរតី។ អឿង បានចូលបដិវត្តន៍ នៅក្នុងឆ្នាំ១៩៧២ និងមាន​តួនាទីជាយុទ្ធជន តំបន់២៥។

ដួង ជុន អតីតពេទ្យខ្មែរក្រហម

ដួង ជុន​ កើតនៅភូមិចេក ឃុំភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជុន​ មានឪពុក​ឈ្មោះ ឃួន មុត (ស្លាប់) និងម្តាយឈ្មោះ ជិន ភឺន (ស្លាប់)។ ជុន មានបងប្អូនបង្កើតប្រាំនាក់ ប៉ុន្តែសព្វថ្ងៃនៅរស់តែបួននាក់ប៉ុណ្ណោះ។

“ឋាននរកនៅលើផែនដី”

ជាងគំនូរ ដែលរស់រានមានជីវិតពីគុកទួលស្លែង

ជាពេលវេលាចុងក្រោយដែលគាត់បានឃើញប្រពន្ធរបស់គាត់។ ជាពេលដែល គាត់ទទួលរងការធ្វើទារុណ្ណកម្មជាច្រើនខែ ព្រមទាំងការអត់ឃ្លាន។ ជាពេលវេលា មួយដែលគាត់ហៅថា៖ «ឋាននរកនៅលើផែនដី»។

“ខ្ញុំរួចជីវិតដោយសារខ្ញុំកុហក់អង្គការ…”

ម៉េង ឆេង អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម

«ខ្ញុំមានសំណាងណាស់ដែលបានរួចជីវិតពីរបបខ្មែរក្រហម។ ម្តាយរបស់ខ្ញុំ និងបងប្អូនប្រាំនាក់ក្នុងចំណោមប្រាំបីនាក់របស់ខ្ញុំបានបាត់បង់ជីវិត ប៉ុន្តែខ្ញុំ បានរួចជីវិតដោយសារខ្ញុំបានកុហក់អង្គការ»។

គាត់គិតថា គាត់នឹងត្រូវគេយកទៅសម្លាប់ហើយ!

ញ៉ែម សុផាន អតីតពេទ្យយោធាខ្មែរក្រហម

ថ្ងៃមួយមានគេមកប្រាប់គាត់ឲ្យចូលទៅក្នុងរថយន្តមួយ ពេលនោះគាត់គិតថា គាត់នឹងត្រូវស្លាប់ហើយ ប៉ុន្តែការពិត គាត់ត្រូវបានគេបញ្ជូនទៅកាន់វាលស្រែ ព្រមទាំងបានឲ្យសម្លៀកបំពាក់ទៅគាត់ ប៉ុន្តែគាត់ដឹងថា សម្លៀកបំពាក់នោះ គឺបានមកពីមនុស្សដែលខ្មែរក្រហមបានសម្លាប់។

“ខ្ញុំមិនដឹងអ្វីទេ!”

សុខ សូផាត យោធាខ្មែរក្រហមដែលត្រូវបញ្ជូនទៅទួលស្លែង

នៅក្នុងគុក គាត់ត្រូវបានគេសួរចម្លើយ និងធ្វើទារុណកម្ម វាយដំ និងឆក់ខ្សែភ្លើង។ ចម្លើយរបស់គាត់គឺនៅតែឆ្លើយថា៖ «ខ្ញុំមិនដឹងរឿងអ្វី!»។

គ្រួសាររបស់គាត់ត្រូវបានគេសម្លាប់

គឹម ហ៊ួយ រៀបរាប់ពីទុក្ខវេទនានៃរបបខ្មែរក្រហម

គាត់បានដំណឹងថាម្តាយ ឪពុក បងប្អូនប្រាំបីនាក់ និងក្មួយរបស់គាត់ត្រូវបាន ខ្មែរក្រហមសម្លាប់ដោយសារឪពុក ម្តាយរបស់គាត់ជីកដីដោយមិនមានការ អនុញាត។

“យើងដេកនៅស្លឹកត្នោត”

គោក សារឿន អតីតទាហាន លន់ នល់

បងប្រុស និងម្តាយរបស់គាត់បានស្លាប់ដោយសារអត់អាហារ ក្នុងពេលដែលគាត់ នៅក្នុងគុក។

តស៊ូដើម្បីរស់

ភិន លី កម្មាភិបាលពេទ្យខ្មែរក្រហម

ខ្មែរក្រហមបានចោទគាត់ថា បានទាក់ទងជាមួយប្រធានកងរបស់គាត់ ដែលត្រូវ បានគេចោទថាចូលដៃជាមួយវៀតណាម។

“គាត់មិនឆ្លើយ…”

ស៊្រុន សុង អ្នកថតរូបនៅគុកទួលស្លែង និងគុកព្រៃសរ

នៅឆ្នាំ១៩៧២ មានគេមកដល់ផ្ទះរបស់ទ្រី ខន ហើយប្រាប់កូនប្រុសអាយុ១៦ឆ្នាំ របស់គាត់គឺ ស៊្រុន សុង ឲ្យចូលរួមបដិវត្តន៍។

គ្មានថ្នាំដើម្បីព្យាបាលកូនរបស់គាត់

ទុន ឈុំ វេជ្ជបណ្ឌិត ដែលធ្វើពុតជាជាងឈើ

គាត់ហើយនិងមនុស្សម្នាក់ទៀតត្រូវបានគេបញ្ជាឲ្យកប់សាកសព្វ២១នាក់។ នៅពេលដែលពួកគាត់ទៅដល់ សព្វទាំងនោះនៅរស់នៅឡើយ។

ពួកគេគ្មានន័យអ្វីទាំង់អស់សម្រាប់គាត់

អ៊ុក សារ៉ន សប្បាយនិងរស់នៅជាមួយខ្មែរក្រហម

សារ៉ន មិនដែលអត់អាហារឡើយក្នុងរបបខ្មែរក្រហម។ តាមពិតគាត់បានប្រាប់ថា គាត់មានជីវិតយ៉ាងសុខស្រួលជាកម្មាភិបាលខ្មែរក្រហម។

សិក្សាបន្ថែម ...