តស៊ូដើម្បីរស់
![](https://khmerrougehistory.org/wp-content/uploads/2017/06/phin-ly.jpg)
ភិន លី កម្មាភិបាលពេទ្យខ្មែរក្រហម
ខ្មែរក្រហមបានចោទគាត់ថា បានទាក់ទងជាមួយប្រធានកងរបស់គាត់ ដែលត្រូវ បានគេចោទថាចូលដៃជាមួយវៀតណាម។
ភិន លី មានស្រុកកំណើតនៅខេត្តកណ្តាល។ គាត់បានចូលបម្រើបដិវត្តន៍ក្នុងឆ្នាំ១៩៧២ បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ភូមិរបស់គាត់។ លី ថា គាត់មានសេចក្តីរីករាយនៅពេលដែលគាត់មានការងារនេះធ្វើ។
![](https://khmerrougehistory.org/wp-content/uploads/2017/06/phin-ly-image.jpg)
បងប្អូនប្អូនទាំងអស់របស់ លី បានចូលបម្រើក្នុងចលនាបដិវត្តន៍ ដោយបងប្អូនប្រុសធ្វើជាយោធា ហើយស្រីៗធ្វើជាកម្មាភិបាលពេទ្យ។
ក្នុងឆ្នាំ១៩៧៧ ប្រធានកងពលរបស់គាត់ត្រូវបានចាប់ខ្លួន ពីបទជាប់ទាក់ទងជាមួយវៀតណាម។ ខ្មែរក្រហមបាន ចោទប្រកាន់គាត់ពីបទចូលរួមក្បត់ជាមួយមេ ហើយបញ្ជូនគាត់ទៅកាន់គុកព្រៃសរ ដើម្បីអប់រំកែប្រែ។
“ក្នុងពេលដែលខ្ញុំជាប់គុក ប្រធានគុកបាននិយាយថា ប្រសិនបើមាននរណាម្នាក់ធ្វើឲ្យមានកំហុស អ្នកទាំងនោះនឹងប្រឈមនឹងការសម្លាប់ចោល។ ដូច្នេះ ខ្ញុំបានរៀនសូត្រពីវា ហើយខ្ញុំបានខំធ្វើការយ៉ាងខ្លាំងរហូតខ្ញុំបានរស់រានមានជីវិត។”
នៅពេលដែលកងទ័ពវៀតណាមចូលមកដល់ លី បានរត់ចូលព្រៃ រហូតដល់ព្រំប្រទល់ថៃ។ ក្នុងឆ្នាំ១៩៨២ លី បានត្រឡប់មកស្រុកកំណើតវិញ។ បន្ទាប់មក បងប្អូនរបស់គាត់ពីរនាក់ទៀត ក៏បានមកដល់ស្រុកកំណើតដែរ។ ចំណែកឯបងប្អូន៣នាក់ទៀត បានស្លាប់និងបាត់ខ្លួនក្នុងអំឡុងពេលធ្វើបដិវត្តន៍។