![](https://khmerrougehistory.org/wp-content/uploads/2017/05/banner-profile.jpg)
ជីវប្រវត្តិ និងរឿងរ៉ាវរបស់អ្នកដែលឆ្លងកាត់របបខ្មែរក្រហម
![](https://khmerrougehistory.org/wp-content/uploads/2017/06/kr-soldiers.jpg)
ចុងឆ្នាំ ១៩៧៥ ដើមឆ្នាំ១៩៧៦
ទិដ្ឋភាពដ៏តក់ស្លុតមួយក៏បានប្រាកដខ្លួនឡើង នៅក្នុងកូនក្រុងដ៏តូចមួយឯភូមិភាគខាងលិចនៃប្រទេសកម្ពុជា។ កូនរថយន្តហ្ស៉ីបរត់ខ្វាត់ខ្វែងស្ទើរតែគ្រប់វិថីនានាទាំងអស់ ដែលមានអ្នកជិះក្នុងកូនរថយន្តហ្ស៉ីបនោះមិនលើសពីដប់អ្នកឡើយក្នុងរថយន្តនីមួយៗ។
![](https://khmerrougehistory.org/wp-content/uploads/2020/05/Evacuation-April-17-1975-2-1024x713.jpg)
ផ្ដិលកេរជីវិត
រាត្រីទុក្ខព្រួយ ខ្ញុំអង្គុយសំងំក្នុងត្រង់សេ (លេណដ្ឋាន) តូចចង្អៀតមួយ ដែលមានឈើក្រាក់គ្របពីលើដោយគំនរយ៉ាងច្រើនដើម្បីទុកជារនាំងការពារគ្រាប់។ សល់តែប្រឡោះតូចមួយនៅចំហៀងខាងមុខសម្រាប់លូនចេញចូលក្នុងគ្រាមានអាសន្ន។ រណ្ដៅនេះមានរាងជាអក្សរអិល។ នៅខាងក្នុងងងឹតស្លុប ហប់គ្មានខ្យល់ចេញចូលទូលំទូលាយដូចបរិយាកាសខាងក្រៅឡើយ។ តាមកន្លៀតឈើ មានសត្វគីង្គក់ជាច្រើនក្បាល។ ក្បែរជើងរបស់ខ្ញុំ មានពំនូកដីដែលស្រមោចក្រហមពូនគរដើម្បីយករន្ធធ្វើជាទីជម្រកស្នាក់អាស្រ័យផ្ញើជីវិតរបស់ពួកគេរស់នៅ។
![](https://khmerrougehistory.org/wp-content/uploads/2020/05/Forced_Labor.jpg)
ភូមិខ្ញុំក្នុងសម័យ ប៉ុល ពត
ដោយសារសង្រ្គាមនាដើមទសវត្សរ៍ឆ្នាំ១៩៧០ គ្រួសារខ្ញុំបានចាកចេញពីស្រុកកំណើតជាដំណាក់ៗ ចូលទៅរស់នៅបណ្ដោះអាសន្នក្នុងតំបន់ព្រៃស្ដុក ភូមិសាស្រ្តទឹកដីស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ បន្ទាប់ពីភ្លើងសង្រ្គាមបានថមថយ ក៏បានធ្វើដំណើរជាដំណាក់ៗ វិលត្រឡប់មករកស្រុកកំណើតវិញ ដែលស្ថិតនៅក្នុងឃុំបារាយណ៍ ខេត្តកំពង់ធំ។ ដំណាក់កាលចុងក្រោយបានមកទើរ នៅត្រឹមភូមិបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
![](https://khmerrougehistory.org/wp-content/uploads/2020/05/KR-Leader2dz-1.jpg)
នរកលោកីយ៍បីឆ្នាំប្លាយ
គ្រប់រឿងប្រលោមលោកទាំងអស់របស់អ្នកនិពន្ធដែលបានសរសេរ តែងតែមានរឿងពិតនិងប្រឌិតផ្សំគ្នា ដើម្បីឲ្យរឿងរបស់ខ្លួនជាទីពេញចិត្តរបស់លោកអ្នកអានក្នុងការតាមតានពីភាគទីមួយដល់ភាគបញ្ចប់។ ដូចនេះនៅក្នុងរឿងដែលខ្ញុំបាទបានសរសេរមកនេះ ក៏មិនខុសគ្នានោះដែរ។ តែទោះបីជាយ៉ាងណា រឿងនរកលោកីយ៍បីឆ្នាំប្លាយដែលឯកឧត្ដមអស់លោក លោកស្រី មិត្តអ្នកអានដែលបានក្នុងឱកាសនេះ ជារឿងពិត ឈ្មោះពិត ទីកន្លែងពិត និងទិដ្ឋភាពជាក់ស្ដែងពិតភាគច្រើនជាងការប្រឌិត ព្រោះខ្ញុំបាទបានជួបប្រទះផ្ទាល់ខ្លួន និងបានឃើញពីជីវិតរស់នៅយ៉ាងវេទនាក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
![](https://khmerrougehistory.org/wp-content/uploads/2018/03/Ke-Som-3.jpg)
អតីតកម្មាភិភាឝភូមិភាគកណ្តាល បានមករស់នៅអន្លង់វែង ដោយសាគេចពីកងទ័ពវៀតណាម
ស្ថិតក្នុងសម្លៀកបំពាក់អាវពណ៍សឆ្នូតខ្មៅ និងបង់កក្រមាពណ៌ក្រហមឆ្នូតលឿង អង្គុយនៅក្នុងខ្ទមក្បែរអង្រឹងក្រោមដំបូលប្រក់ស្លឹកត្នោត អ៊ំប្រុសបានប្រាប់ខ្ញុំឲ្យដឹងថា គាត់មានឈ្មោះ កែ សោម អាយុ៧៧ឆ្នាំ កើតនៅភូមិទឹកឃ្លាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បច្ចុប្បន្ន សោម រស់នៅភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សោម បានរៀបរាប់បន្តថា គាត់បានឃ្លាតឆ្ងាយពីស្រុកកំណើត និងមករស់នៅក្នុងស្រុកអន្លង់វែងរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារគាត់រត់ភៀសខ្លួនពីកងទ័ពវៀតណាម មកព្រំដែនកម្ពុជា-ថៃនៅឆ្នាំ១៩៧៩។ សោម បានចូលធ្វើយោធាខ្មែរក្រហមប្រចាំនៅតាមព្រំដែនភាគខាងលិច នឹងបានផ្លាស់មករស់នៅតំបន់១០០៣ (តំបន់អន្លង់វែង) ដែលគ្រប់គ្រងដោយតាម៉ុក រហូតដល់មានការធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ១៩៩៨។
![](https://khmerrougehistory.org/wp-content/uploads/2018/03/Hem-Khin.jpg)
ភូមិទួលសាលាដែល ហែម ឃឹន មករស់នៅដំបូង
“ភូមិទួលសាលា” មានន័យថាមានដីទួលខ្ពស់មួយកន្លែងនៅចុងភូមិខាងលិច ជាប់ នឹងភូមិឯកភាពបច្ចុប្បន្ន ហើយនៅលើទួលនោះមានសាលារៀនមួយខ្នងធ្វើពីឈើតាំងពីសម័យខ្មែរក្រហម។ សាលានេះបានសាងសង់ឡើងដោយអតីតកម្មាភិបាលខ្មែរក្រហម ម្នាក់។ ដោយមូលហេតុនេះហើយ ទើបគណៈគ្រប់គ្រងនៅអន្លង់វែង បានជួបប្រជុំគ្នាហើយ បានសម្រេចចិត្តដាក់ឈ្មោះភូមិនេះថា “ភូមិទួលសាលា”។
![](https://khmerrougehistory.org/wp-content/uploads/2018/03/ផ្ទះតាម៉ុក.jpg)
បែកឪពុកតាំងពីនៅកុមារ
ប៊ូ ខន ភេទស្រី អាយុ៥៦ឆ្នាំ កើតនៅភូមិថ្មី ឃុំត្រាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សព្វថ្ងៃ ខន រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
![](https://khmerrougehistory.org/wp-content/uploads/2018/02/Yos-Thach.jpg)
រឿងរ៉ាវចេញពីស្រុកអន្លង់វែង៖ មិនហ៊ាននៅផ្ទះនាពេលថ្ងៃ
ខ្ញុំតូចចិត្តនឹងខ្លួនឯងដែលមិនបានរៀនសូត្រចេះដឹងនឹងគេ។ ការដែលមិនចេះដឹងនេះហើយបានធ្វើឲ្យខ្ញុំមិនហ៊ាននៅផ្ទះនាពេលថ្ងៃ។ ខ្ញុំតែងតែចង់ចូលទៅក្នុងព្រៃ ទៅចម្ការ ឬទៅវាលស្រែ ពីព្រោះវាជាមធ្យោបាយដ៏ល្អសម្រាប់ខ្ញុំ ក្នុងការគេចមុខពីយុវជន យុវនារី ឬសិស្សានុសិស្សនាសម័យបច្ចុប្បន្ននេះ។ នៅពេលជួបអ្នកទាំងនេះ ធ្វើឲ្យខ្ញុំនឹកឃើញដល់យុវវ័យរបស់ខ្ញុំ ដែលមិនមានសិទ្ធិទៅសាលារៀនសូត្រ និងសិទ្ធិជួបជុំចែករំលែកភាពសប្បាយរីករាយដល់ក្រុមគ្រួសារ។
![](https://khmerrougehistory.org/wp-content/uploads/2018/01/13-2.jpg)
អតីតកងទ័ពជើងទឹកខ្មែរក្រហមបានរំលឹកពីបទពិសោធន៍នៅកោះតាង កោះប៉ូឡូវ៉ៃ និងកោះក្រចកសេះ
ឌូ អ៊ុន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវបានរៀបរាប់ឲ្យដឹងថា កាលពីក្មេងគាត់រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាអង្គរអណ្ដើក។
![](https://khmerrougehistory.org/wp-content/uploads/2018/01/Blog-4-1.jpg)
ខឹម ប៊ុនថូ អតីតពេទ្យយោធាក្នុងរបបខ្មែរក្រហម
ខឹម ប៊ុនថូ ភេទប្រុស មានស្រុកកំណើតនៅភូមិតារោង ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល។ ថុន មានប្រពន្ធឈ្មោះ សុខ ណា និងមានកូនចំនួន៧នាក់ (ប្រុស៤ ស្រី៣នាក់)។
![](https://khmerrougehistory.org/wp-content/uploads/2018/01/13-1p.jpg)
ឆាយ ម៉ឺន អតីតពេទ្យយោធាក្នុងរបបខ្មែរក្រហម
ឆាយ ម៉ឺន កើតនៅឆ្នាំ១៩៦៤ នៅភូមិត្រោយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ម៉ឺន មានម្ដាយឈ្មោះ ទុយ ម៉ន និងឪពុកឈ្មោះ ឆាយ មិញ។
![](https://khmerrougehistory.org/wp-content/uploads/2017/05/bg-home-3-1.jpg)
អ៊ុយ ប៉េងឡេង នាទីជំនួយការវរសេនាធំ៣៣ កងពល៧០៣
អ៊ុយ ប៉េងឡេង ភេទប្រុស មានស្រុកកំណើតនៅភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ គាត់មានឪពុកឈ្មោះ អ៊ុយ សយ និងម្តាយឈ្មោះ អៀង ទៀង។
![](https://khmerrougehistory.org/wp-content/uploads/2017/12/TSL21.jpg)
ដំណើរជីវិតរបស់ ពាក់ ធឿន
ពាក់ ធឿន កើតក្នុងឆ្នាំ ១៩៥៣ (១៩៥៣ ជាឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង) និងមានស្រុកកំណើតនៅភូមិបន្ទាយឆ្មាខាងជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបាត់ដំបង តែឥឡូវស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
![](https://khmerrougehistory.org/wp-content/uploads/2018/01/5.Rin-Rachana.jpg)
ខ្ញុំហៀបនឹងស្លាប់ដោយសារជំងឺ
ជាមួយវ័យជរា រស់នៅតែម្នាក់ឯង នៅភូមិលំទងចាស់ ឃុំលំទងចាស់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យាយ រីប ហឿន មានវ័យ៧៣ឆ្នាំហើយ។
![](https://khmerrougehistory.org/wp-content/uploads/2018/01/Blog-4-1.jpg)
ចម្លើយសារភាពរបស់ ង៉ែត អឿង សមាជិកកងអនុសេនាធំ
ង៉ែត អឿង មានអាយុ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុក២០ ភូមិភាគនិរតី។ អឿង បានចូលបដិវត្តន៍ នៅក្នុងឆ្នាំ១៩៧២ និងមានតួនាទីជាយុទ្ធជន តំបន់២៥។
![](https://khmerrougehistory.org/wp-content/uploads/2018/01/Posting-1.jpg)
ដួង ជុន អតីតពេទ្យខ្មែរក្រហម
ដួង ជុន កើតនៅភូមិចេក ឃុំភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជុន មានឪពុកឈ្មោះ ឃួន មុត (ស្លាប់) និងម្តាយឈ្មោះ ជិន ភឺន (ស្លាប់)។ ជុន មានបងប្អូនបង្កើតប្រាំនាក់ ប៉ុន្តែសព្វថ្ងៃនៅរស់តែបួននាក់ប៉ុណ្ណោះ។
![](https://khmerrougehistory.org/wp-content/uploads/2017/05/img-profile-1.jpg)
“ឋាននរកនៅលើផែនដី”
ជាងគំនូរ ដែលរស់រានមានជីវិតពីគុកទួលស្លែង
ជាពេលវេលាចុងក្រោយដែលគាត់បានឃើញប្រពន្ធរបស់គាត់។ ជាពេលដែល គាត់ទទួលរងការធ្វើទារុណ្ណកម្មជាច្រើនខែ ព្រមទាំងការអត់ឃ្លាន។ ជាពេលវេលា មួយដែលគាត់ហៅថា៖ «ឋាននរកនៅលើផែនដី»។
![](https://khmerrougehistory.org/wp-content/uploads/2017/05/img-profile-2.jpg)
“ខ្ញុំរួចជីវិតដោយសារខ្ញុំកុហក់អង្គការ…”
ម៉េង ឆេង អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម
«ខ្ញុំមានសំណាងណាស់ដែលបានរួចជីវិតពីរបបខ្មែរក្រហម។ ម្តាយរបស់ខ្ញុំ និងបងប្អូនប្រាំនាក់ក្នុងចំណោមប្រាំបីនាក់របស់ខ្ញុំបានបាត់បង់ជីវិត ប៉ុន្តែខ្ញុំ បានរួចជីវិតដោយសារខ្ញុំបានកុហក់អង្គការ»។
![](https://khmerrougehistory.org/wp-content/uploads/2017/05/img-profile-3.jpg)
គាត់គិតថា គាត់នឹងត្រូវគេយកទៅសម្លាប់ហើយ!
ញ៉ែម សុផាន អតីតពេទ្យយោធាខ្មែរក្រហម
ថ្ងៃមួយមានគេមកប្រាប់គាត់ឲ្យចូលទៅក្នុងរថយន្តមួយ ពេលនោះគាត់គិតថា គាត់នឹងត្រូវស្លាប់ហើយ ប៉ុន្តែការពិត គាត់ត្រូវបានគេបញ្ជូនទៅកាន់វាលស្រែ ព្រមទាំងបានឲ្យសម្លៀកបំពាក់ទៅគាត់ ប៉ុន្តែគាត់ដឹងថា សម្លៀកបំពាក់នោះ គឺបានមកពីមនុស្សដែលខ្មែរក្រហមបានសម្លាប់។
![](https://khmerrougehistory.org/wp-content/uploads/2017/06/sokh-sophat.jpg)
“ខ្ញុំមិនដឹងអ្វីទេ!”
សុខ សូផាត យោធាខ្មែរក្រហមដែលត្រូវបញ្ជូនទៅទួលស្លែង
នៅក្នុងគុក គាត់ត្រូវបានគេសួរចម្លើយ និងធ្វើទារុណកម្ម វាយដំ និងឆក់ខ្សែភ្លើង។ ចម្លើយរបស់គាត់គឺនៅតែឆ្លើយថា៖ «ខ្ញុំមិនដឹងរឿងអ្វី!»។
![](https://khmerrougehistory.org/wp-content/uploads/2017/06/koem-houy.jpg)
គ្រួសាររបស់គាត់ត្រូវបានគេសម្លាប់
គឹម ហ៊ួយ រៀបរាប់ពីទុក្ខវេទនានៃរបបខ្មែរក្រហម
គាត់បានដំណឹងថាម្តាយ ឪពុក បងប្អូនប្រាំបីនាក់ និងក្មួយរបស់គាត់ត្រូវបាន ខ្មែរក្រហមសម្លាប់ដោយសារឪពុក ម្តាយរបស់គាត់ជីកដីដោយមិនមានការ អនុញាត។
![](https://khmerrougehistory.org/wp-content/uploads/2017/06/kok-saroeun1.jpg)
“យើងដេកនៅស្លឹកត្នោត”
គោក សារឿន អតីតទាហាន លន់ នល់
បងប្រុស និងម្តាយរបស់គាត់បានស្លាប់ដោយសារអត់អាហារ ក្នុងពេលដែលគាត់ នៅក្នុងគុក។
![](https://khmerrougehistory.org/wp-content/uploads/2017/06/phin-ly.jpg)
តស៊ូដើម្បីរស់
ភិន លី កម្មាភិបាលពេទ្យខ្មែរក្រហម
ខ្មែរក្រហមបានចោទគាត់ថា បានទាក់ទងជាមួយប្រធានកងរបស់គាត់ ដែលត្រូវ បានគេចោទថាចូលដៃជាមួយវៀតណាម។
![](https://khmerrougehistory.org/wp-content/uploads/2017/06/srun-srong.jpg)
“គាត់មិនឆ្លើយ…”
ស៊្រុន សុង អ្នកថតរូបនៅគុកទួលស្លែង និងគុកព្រៃសរ
នៅឆ្នាំ១៩៧២ មានគេមកដល់ផ្ទះរបស់ទ្រី ខន ហើយប្រាប់កូនប្រុសអាយុ១៦ឆ្នាំ របស់គាត់គឺ ស៊្រុន សុង ឲ្យចូលរួមបដិវត្តន៍។
![](https://khmerrougehistory.org/wp-content/uploads/2017/06/tun-chhum.jpg)
គ្មានថ្នាំដើម្បីព្យាបាលកូនរបស់គាត់
ទុន ឈុំ វេជ្ជបណ្ឌិត ដែលធ្វើពុតជាជាងឈើ
គាត់ហើយនិងមនុស្សម្នាក់ទៀតត្រូវបានគេបញ្ជាឲ្យកប់សាកសព្វ២១នាក់។ នៅពេលដែលពួកគាត់ទៅដល់ សព្វទាំងនោះនៅរស់នៅឡើយ។
![](https://khmerrougehistory.org/wp-content/uploads/2017/06/uk-saran.jpg)
ពួកគេគ្មានន័យអ្វីទាំង់អស់សម្រាប់គាត់
អ៊ុក សារ៉ន សប្បាយនិងរស់នៅជាមួយខ្មែរក្រហម
សារ៉ន មិនដែលអត់អាហារឡើយក្នុងរបបខ្មែរក្រហម។ តាមពិតគាត់បានប្រាប់ថា គាត់មានជីវិតយ៉ាងសុខស្រួលជាកម្មាភិបាលខ្មែរក្រហម។