![](https://khmerrougehistory.org/wp-content/uploads/2017/05/banner-timeline.jpg)
កាលបរិច្ឆេតព្រឹត្តិការណ៍
![](https://khmerrougehistory.org/wp-content/uploads/2017/05/icon-timeline-1.png)
ថ្ងៃកំណើត ប៉ុល ពត៖
សាឡុត ស ដែលជាមេដឹកនាំខ្មែរក្រហម បានកើតនៅក្នុងភូមិព្រែកស្បូវ ជាភូមិនេសាទមួយស្ថិតនៅក្នុងខេត្តកំពង់ធំ។ សាឡុត ស មានឈ្មោះមួយទៀត (ឈ្មោះបដិវត្តន៍) គឺ ប៉ុល ពត។
![](/wp-content/uploads/2017/05/img-1.jpg)
![](/wp-content/uploads/2017/05/img-2.jpg)
![](/wp-content/uploads/2017/05/img-3.jpg)
ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩២៥
![](https://khmerrougehistory.org/wp-content/uploads/2017/05/icon-timeline-2.png)
លទ្ធិកុម្មុយនិស្ដ នៅ កម្ពុជា
នួន ជា ក្នុងអំឡុងពេលនៃការបើកវគ្គបំប៉ននយោបាយនៅក្រុងភ្នំពេញឆ្នាំ ១៩៧៨។ ពីឆ្វេងទៅស្ដាំ៖ជួរមុខ៖វន វ៉េត(ឧបនាយករដ្ឋមន្រ្ដី ទទួលបន្ទុកសេដ្ឋកិច្ច), តាម៉ុក, មិនស្គាល់ឈ្មោះ , កែ ពក (អនុបញ្ជាការនៃអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធកម្ពុជាប្រជាធិបតេយ្យ និង អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ភូមិភាគពិសេស)។ ជួរមុខទីពីរ៖ ខៀវ សំផន (ប្រធានគណៈប្រធានរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ) , ១៩៧៨-៧៩ , មិនស្គាល់ឈ្មោះ, អៀង សារី(ឧបនាយករដ្ឋមន្រ្ដី ទទួលបន្ទុកក្រសួងការបរទេស) និង សុន សេន (ឧបនាយករដ្ឋមន្រ្ដី ទទួលបន្ទុកការពារជាតិ) ។
ចលនាកុម្មុយនិស្តកម្ពុជា បានកើតចេញពីការតស៊ូប្រឆាំងអាណានិគមបារាំង។ ក្រោយមក សម្តេចព្រះ នរោត្តម សីហនុ បានដាក់ឈ្មោះក្រុមកុម្មុយនិស្តនេះថាជា “ខ្មែរក្រហម” ដែលបានបង្ហាញឲ្យឃើញពីព្រះទ័យដាច់ខាតរបស់ព្រះអង្គ ក្នុងការមិនទទួលស្គាល់ក្រុមនេះ។
![](https://khmerrougehistory.org/wp-content/uploads/2017/05/timeline-1940s.jpg)
ទសវត្សន៍ ១៩៤០
![](https://khmerrougehistory.org/wp-content/uploads/2017/05/icon-timeline-3.png)
ការសិក្សានៅប្រទេសបារាំង
ប៉ុល ពត បានសិក្សាផ្នែកបច្ចេកវិទ្យាកម្មវិធីវិទ្យុនៅប្រទេសបារាំង។ ប៉ុល ពត បានចូលរួមជាមួយអង្គភាពសម្ងាត់មួយ ដែលមានឈ្មោះថា “ចលនាលទ្ធិម៉ាក្សនិយម”។ សមាជិកដទៃទៀតនៃចលនានេះរួមមាន៖ ហ៊ូ យន់ អៀង សារី និងខៀវ សំផន ហើយក្រោយមក អ្នកទាំងនេះបានក្លាយជាមនុស្សដ៏មានឥទ្ធិពលនៅក្នុងរបបខ្មែរក្រហម។
![](/wp-content/uploads/2017/05/img-5.jpg)
ឆ្នាំ១៩៤៩ ដល់ ១៩៥៣
![](https://khmerrougehistory.org/wp-content/uploads/2017/05/icon-timeline-4.png)
បក្សប្រជាជនបដិវត្តន៍កម្ពុជា
បក្សកុម្មុយនិស្តថ្មីមួយ ដែលមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវ បានបង្កើតឡើង ដោយមានជំនួយពីបក្សកុម្មុយនិស្តវៀតណាម ដើម្បីតស៊ូប្រឆាំងនឹងគោលនយោបាយ និងការដឹកនាំរបស់សម្ដេចព្រះ នរោត្តម សីហនុ។ បក្សនេះ ដឹកនាំដោយ សឹង ង៉ុកមិញ។
១៩៥១![](https://khmerrougehistory.org/wp-content/uploads/2017/05/icon-timeline-5.png)
សង្គ្រាមឥណ្ឌូចិនលើកទី១ ត្រូវបានបញ្ចប់
សង្គ្រាមឥណ្ឌូចិនលើកទី១ ត្រូវបានបញ្ចប់ ហើយបារាំងបានដកកងកម្លាំងរបស់ខ្លួនចេញពីឥណ្ឌូចិន។ ពេលនោះ កងកម្លាំងវៀតណាម (វៀតមិញ) ក៏បានដកចេញពីប្រទេសកម្ពុជាដែរ។
![](/wp-content/uploads/2017/05/img-6.jpg)
ឆ្នាំ១៩៥៤
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon23.png)
កំណែទម្រង់បក្ស
បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានប្តូរឈ្មោះទៅជា បក្សពលករកម្ពុជា។ ប៉ុល ពត គឺជាមនុស្សទី៣ ក្នុងជួរគណៈមជ្ឈិមបក្ស។
ឆ្នាំ១៩៦០![](https://khmerrougehistory.org/wp-content/uploads/2017/06/icon31.png)
ប៉ុល ពត ត្រូវបានជ្រើសរើសជាលេខាបក្ស
ប៉ុល ពត ត្រូវបានជ្រើសរើសជាលេខាបក្សពលករកម្ពុជា ហើយ នួន ជា ដែលជា “បងធំទី២” ស្ថិតនៅជាអនុលេខាបក្សដដែល។
![](https://khmerrougehistory.org/wp-content/uploads/2017/06/polpot.jpg)
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon32.png)
ការអំពាវនាវឲ្យមានការតស៊ូប្រដាប់អាវុធ
ថ្នាក់ដឹកនាំបក្សពលករកម្ពុជា បានអំពាវនាវឲ្យមានការតស៊ូប្រដាប់អាវុធជាសម្ងាត់ ដែលបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ “ភាពជាម្ចាស់ការលើខ្លួនឯង”។ មនោគមវិជ្ជាខ្មែរក្រហម បានចាប់ផ្តើមចងក្រង។ ការបង្រ្កាបរបស់ សម្តេចព្រះ នរោត្តម សីហនុ បានជំរុញឲ្យកម្លាំងរបស់ខ្មែរក្រហមមានចំនួនកាន់តែច្រើន
ឡើងៗ ដោយសារតែគ្រូបង្រៀន និងសិស្សនិស្សិត បានចេញពីទីក្រុង ដើម្បីមកចូលរួមជាមួយចលនាខ្មែរក្រហមតាមទីជនបទ។
![](https://khmerrougehistory.org/wp-content/uploads/2017/06/kr-soldiers-angkor.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon8.png)
ឈ្មោះថ្មី
ប៉ុល ពត បានផ្លាស់ប្ដូរឈ្មោះបក្សទៅជា បក្សកុម្មុយនិស្តកម្ពុជា។ សមាជិកដឹក នាំបក្សនេះ រួមមាន៖ ប៉ុល ពត នួន ជា អៀង សារី វន វ៉េត និងសុន សេន។ ទីស្នាក់ការកណ្តាលរបស់បក្សកុម្មុយនិស្តកម្ពុជា ស្ថិតនៅក្នុងខេត្តរតនៈគីរី។
ខែកញ្ញា ឆ្នាំ១៩៦៦![](https://khmerrougehistory.org/wp-content/uploads/2017/06/icon9.png)
ការងើបបះបោរបានចាប់ផ្តើម
ខ្មែរក្រហម បានចាប់ផ្ដើមធ្វើការបះបោរថ្នាក់ជាតិ នៅទូទាំងប្រទេសកម្ពុជា និងទទួលបានការគាំទ្រពីប្រទេសវៀតណាម។
![](https://khmerrougehistory.org/wp-content/uploads/2017/06/kr-forces.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon7.png)
រដ្ឋប្រហារទម្លាក់សម្ដេច សីហនុ
សេនាប្រមុខ លន់ នល់ និងសហការីនិយមអាមេរិករបស់គាត់ បានធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ។ ប្រជាជនកម្ពុជារាប់ម៉ឺននាក់ បានបដិសេធមិនគាំទ្ររបបថ្មីនេះឡើយ ហើយបានចូលរួមបម្រើខ្មែរក្រហម ក្នុងគោលបំណងនាំយកសម្ដេចព្រះ នរោត្តម សីហនុ មកគ្រប់គ្រងអំណាចវិញ។
ខែមីនា ឆ្នាំ១៩៧០![](https://khmerrougehistory.org/wp-content/uploads/2017/06/icon24-1.png)
របបសាធារណរដ្ឋខ្មែរត្រូវបានបង្កើត
របបសាធារណរដ្ឋខ្មែរ ដែលជារបបមាននិន្នាការទៅរកសហរដ្ឋអាមេរិក និងជា រដ្ឋាភិបាលយោធាដឹកនាំដោយ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ត្រូវបានប្រកាសជាផ្លូវការ។ របបនេះ បានបង្ហាញពីអំណាចផ្តាច់ការ និងអំពើពុករលួយពាសពេញផ្ទៃប្រទេស។
![](https://khmerrougehistory.org/wp-content/uploads/2017/06/lon-nol.jpg)
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/lon-nol-flag.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon28.png)
បក្សកុម្មុយនិស្តកម្ពុជាបានឡើងគ្រប់គ្រងប្រទេសជំនួសក្រុមកុម្មុនិស្ដវៀតណាម
កម្មាភិបាល និងទីប្រឹក្សាយោធារបស់បក្សកុម្មុយនិស្តវៀតណាម ដែលជាអ្នក ជួយខ្មែរក្រហមក្នុងការប្រយុទ្ធជាមួយកងកម្លាំងសាធារណរដ្ឋខ្មែរ ត្រូវបានដកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានផ្ទេរភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗមកឲ្យបក្សកុម្មុយនិស្តកម្ពុជា។
![](https://khmerrougehistory.org/wp-content/uploads/2017/06/pol-pot-with-vietnamese.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon26.png)
ការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាល លន់ នល់
រដ្ឋាភិបាលនៃសាធារណរដ្ឋខ្មែរ ក្រោមជំនួយពីសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកប្រមាណកន្លះលានតោន មកលើទឹកដីកម្ពុជា ដោយបានសម្លាប់ប្រជាជនរហូតដល់ ៣ សែននាក់។ សកម្មភាពនៃការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យប្រជាជនខឹងសម្បារចំពោះរបប លន់ នល់ និងបានជំរុញទឹកចិត្តអ្នកទាំងនោះឲ្យចូលរួមជាមួយចលនាខ្មែរក្រហម។
![](https://khmerrougehistory.org/wp-content/uploads/2017/06/bombing-campaign.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon13.png)
សហរដ្ឋអាមេរិកបញ្ចប់ជំនួយ
សភាអាមេរិកាំង បានផ្អាកផ្ដល់ជំនួយដល់ប្រទេសកម្ពុជា។ ខ្មែរក្រហមបានរំដោះតំបន់ជាច្រើននៅទូទាំងប្រទេស។
![](https://khmerrougehistory.org/wp-content/uploads/2017/06/kr-map.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon30-1.png)
ទីក្រុងភ្នំពេញធ្លាក់ក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម
ខ្មែរក្រហមបានទទួលជ័យជម្នះ និងបានចូលទីក្រុងភ្នំពេញ។ កងទ័ពខ្មែរក្រហមទទួលបានការស្វាគមន៍ និងអបអរសាទរពីសំណាក់ប្រជាជនរស់នៅក្នុងទីក្រុង ដែលធុញទ្រាន់នឹងសង្គ្រាម។
![](https://khmerrougehistory.org/wp-content/uploads/2017/06/kr-soldiers.jpg)
ប៉ុន្មានម៉ោងក្រោយពីការទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានប្រកាសថា ប្រជាជនទាំងអស់ រួមទាំងក្មេង ចាស់និងអ្នកជម្ងឺ ត្រូវតែចាកចេញពីទីក្រុងភ្នំពេញ។ ប្រជាជនជាច្រើននាក់ បានស្លាប់នៅក្នុងការជម្លៀសដោយបង្ខំនេះ ឬត្រូវបានសម្លាប់ដោយកងទ័ពខ្មែរក្រហម ប្រសិនបើអ្នកទាំងនោះបដិសេធមិនព្រមចាកចេញទេ។
![](https://khmerrougehistory.org/wp-content/uploads/2017/06/phnom-penh-residents.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon25.png)
សម្ដេចព្រះ នរោត្តម សីហនុ វិលត្រឡប់មកប្រទេសកម្ពុជាវិញ
នៅខែកក្កដា ខ្មែរក្រហមបានអញ្ជើញសម្តេចព្រះ នរោត្តម សីហនុ ដែលរស់នៅ
និរទេសខ្លួនក្នុងប្រទេសកូរ៉េខាងជើង ឲ្យវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ក្នុងដំណើរយាងត្រឡប់របស់ព្រះអង្គ សម្ដេចព្រះ នរោត្តម សីហនុ បានចូលឈប់នៅប្រទេសចិន ដែលជាប្រទេសគាំទ្រចលនាខ្មែរក្រហម។ នៅដើមខែកញ្ញា ព្រះអង្គ និងព្រះអគ្គមហេសី បានមកដល់ប្រទេសកម្ពុជា ដោយមានការទទួលស្វាគមន៍ និងការពារពីសមាជិករដ្ឋាភិបាលរួបរួមជាតិកម្ពុជា ដែលជារដ្ឋាភិបាលនិរទេសបង្កើតឡើង ដោយព្រះអង្គ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០។
![](https://khmerrougehistory.org/wp-content/uploads/2017/06/sihanouk-returns-cambodia.jpg)
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon29-1.png)
កម្ពុជាប្រជាធិបតេយ្យបានកើតឡើង
បក្សកុម្មុយនិស្តកម្ពុជា បានប្រកាសជាផ្លូវការនូវរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិប- តេយ្យ។ “ផែនការ៤ឆ្នាំ” ត្រូវបានដាក់ចេញជាលើកដំបូងរបស់ខ្លួន។ ផែនការនេះ តម្រូវឲ្យមានការប្រមែប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់មកដាក់ជារបស់សមូហភាព និងផ្ដល់អាទិភាពចម្បងទៅលើការដាំដុះស្រូវ។ ប៉ុល ពត ដែលជា “បងធំទី១” គឺជានាយករដ្ឋមន្រ្តី។
![](https://khmerrougehistory.org/wp-content/uploads/2017/06/dk-leaders.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/workers.jpg)
សម្លេង៖ “យើងទាំងអស់គ្នាប្រយុទ្ធនឹងការច្រូតកាត់ស្រូវឲ្យបានខ្លាំងក្លា”
ឆ្នាំ១៩៧៦![](https://khmerrougehistory.org/wp-content/uploads/2017/06/icon27.png)
បន្សុទ្ធកម្ម (ការបោសសម្អាត) កើតមានខ្លាំងឡើងៗ
ជម្លោះផ្ទៃក្នុងនៅក្នុងរបបខ្មែរក្រហម បណ្តាលឲ្យមានការធ្វើបន្សុទ្ធកម្ម កាន់តែខ្លាំងឡើងៗ។ សមាជិកដឹកនាំជាច្រើននាក់ បានក្លាយជាមុខសញ្ញាខ្មាំង។ ក្រោយមក អ្នកទោសជាច្រើននាក់ដែលជាប់ឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខ
ទួលស្លែង គឺជាកម្មាភិបាលខ្មែរក្រហមខ្លួនឯង។
![](https://khmerrougehistory.org/wp-content/uploads/2017/06/purges-heat-up.jpg)
រូបថត៖ ម៉ម កល្យាណី។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon22.png)
ប៉ុល ពត ធ្វើដំណើរទៅកាន់ប្រទេសចិន និងកូរ៉េខាងជើង
ក្នុងដំណើទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសតែម្តងគត់ ក្នុងពេលដែល ប៉ុល ពតស្ថិតក្នុងឋានៈជាមេដឹកនាំកំពូលនៃរដ្ឋាភិបាលខ្មែរក្រហម ប៉ុល ពត បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិននិងកូរ៉រខាងជើង ដើម្បីបង្កើនជំនួយយោធា វគ្គ បណ្តុះបណ្តាល និងជំនួយផ្សេងទៀត។ ប្រទេសចិនបានផ្ដល់ការគាំទ្រពេញទំហឹងរបស់ខ្លួនចំពោះកម្ពុជាប្រជាធិបតេយ្យ។
![](https://khmerrougehistory.org/wp-content/uploads/2017/06/pol-pot-china.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon21.png)
ការប៉ះទង្គិចរវាងកម្ពុជានិងវៀតណាម បានផ្ទុះឡើង
បន្ទាប់ពីប្រទេសកម្ពុជាបានបើកការវាយប្រហារនៅតាមបណ្ដោយព្រំដែនវៀតណាមនៅដើមឆ្នាំ១៩៧៧មក មានកងទ័ពវៀតណាមយ៉ាងហោចណាស់៥ម៉ឺននាក់ បានវាយចូលភាគខាងកើតនៃប្រទេសកម្ពុជា ដើម្បីបង្ហាញពីការព្រមាន របស់ខ្លួន។ នៅពេលដែលកងទ័ពវៀតណាមត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ទាហានខ្មែរមួយចំនួនត្រូវបានកងទ័ពវៀតណាមគៀរយកទៅជាមួយ រួមទាំង
កម្មាភិបាលខ្មែរក្រហមដែលបានរត់ទៅជ្រកកោននៅក្នុងប្រទេសវៀតណាមដោយសារតែមានភាពភ័យខ្លាចរងគ្រោះពីការធ្វើបន្សុទ្ធកម្ម។ ភាពតានតឹងផ្នែកយោធារវាងប្រទេសទាំងពីរ នៅតែបន្តខ្លាំងឡើង។
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon18-1.png)
ភូមិភាគបូព៌ាត្រូវបានបោសសម្អាត(បន្សុទ្ធកម្ម)កាន់តែខ្លាំងឡើងៗ
ប្រជាជនប្រមាណ១សែននាក់ ត្រូវបានសម្លាប់នៅក្នុងការធ្វើបន្សុទ្ធកម្មនៅភូមិភាគបូព៌ា។ កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដែលជាកន្លែងទទួលបានការបណ្តុះបណ្តាល និងការគាំទ្រ ផ្នែកសម្ភារផ្សេងៗ។
ឆ្នាំ១៩៧៨![](https://khmerrougehistory.org/wp-content/uploads/2017/06/icon20.png)
ការរំដោះរបស់វៀតណាម
កងទ័ពវៀតណាម និងកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយអតីតកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ា និងប្រជាជនកម្ពុជានៅក្នុងប្រទេសវៀតណាម បានវាយប្រយុទ្ធចូលក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យរបស់កងទ័ពវៀតណាម និងកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គឺអាស្រ័យលើកម្លាំងកងទ័ពដ៏ច្រើនលើសលុប បច្ចេកទេសក្នុងការវាយលុក កាំភ្លើងធំធន់ធ្ងន់ ព្រមទាំងចំណុចចជាច្រើនទៀត ។
![](https://khmerrougehistory.org/wp-content/uploads/2017/06/vietnam-liberation.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon15.png)
ការវាយរំដោះទីក្រុងភ្នំពេញ និងការរត់គេចខ្លួនរបស់កងកម្លាំងខ្មែរក្រហម
កងទ័ពវៀតណាម បានវាយយកទីក្រុងភ្នំពេញ និងបានជួយបង្កើតរបបថ្មីមួយ ឈ្មោះថា “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ។ កងកម្លាំងខ្មែរក្រហម បានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃ ជាកន្លែងដែលកងកម្លាំងខ្មែរក្រហមទាំងអស់ ចាប់ផ្ដើមយុទ្ធនាការតស៊ូបដិវត្តន៍មួយផ្សេងទៀត។
ខែមករា ឆ្នាំ១៩៧៩![](https://khmerrougehistory.org/wp-content/uploads/2017/06/icon10.png)
តុលាការប្រជាជនបដិវត្តន៍កម្ពុជា
ជាតុលាការ ដែលដឹកនាំដោយវៀតណាមនៅទីក្រុងភ្នំពេញ។ តុលាការប្រជាជនបដិវត្តន៍កម្ពុជា បានប្រារព្ធធ្វើឡើងនៅក្នុងសាលមហោស្រពចតុមុខ នៅទីក្រុងភ្នំពេញ។ តុលាការនេះ បានកាត់ទោស ប៉ុល ពត និង អៀង សារី ពីបទប្រល័យពូជសាសន៍។ អ្នកទាំងពីរ ត្រូវបានកាត់ទោសប្រហារជីវិតដោយកំបាំងមុខ។
![](https://khmerrougehistory.org/wp-content/uploads/2017/06/revolutionary-court.jpg)
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon19.png)
ប្រមូលផ្តុំកម្លាំងខ្មែរក្រហមឡើងវិញ
កងកម្លាំងខ្មែរក្រហមដែលនៅសេសសល់ បានបង្កើតកងទ័ពជាតិកម្ពុជាប្រជា ធិបតេយ្យ។ យុទ្ធសាស្ត្ររបស់ក្រុមនេះ គឺសម្លាប់កងទ័ពវៀតណាម។ ក្រុមទ័ពព្រៃទាំងនេះ បានធ្វើសកម្មភាពវាយឆ្មក់ជាច្រើនលើកច្រើនសារ នៅតាមអគារ ការិយាល័យ បណ្ដាញគមនាគមន៍នានា ផ្លូវថ្នល់និង ផ្លូវដែកនៅទូទាំងប្រទេស និងបានព្យាយាមស្វែងរកការគាំទ្រពីប្រជាជន ដើម្បីទទួលបានធនធាន និង
ព័ត៌មាន។ ប៉ុន្តែក្រុមនេះ មិនទទួលបានភាពជោគជ័យក្នុងការស្វែងរកការគាំទ្រពីប្រជាជនឡើយ។
![](https://khmerrougehistory.org/wp-content/uploads/2017/06/kr-regroups.jpg)
រូបថត៖ ជេ ខូហ្វម៉ាន់។ ប្រភព៖ បណ្ណសារដ្ឋានសារមជ្ឈមណ្ឌលឯកសារកម្ពុជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon16.png)
បង្កើតរដ្ឋាភិបាលថ្មីមួយ
ខ្មែរក្រហម បានចងសម្ព័ន្ធជាមួយ សម្ដេចព្រះ នរោត្តម សីហនុ និងមេដឹកនាំមិនមែនកុម្មុយនិស្ត គឺលោក សឺន សាន ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី។ នៅក្នុងទីក្រុងភ្នំពេញឯណេះវិញ វៀតណាមបានជួយបង្កើតរដ្ឋាភិបាលថ្មីមួយគឺ សាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយលោក ហេង សំរិន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម ដែលបានរត់ភៀសខ្លួនទៅប្រទេសវៀតណាមនៅឆ្នាំ១៩៧៨។
![](https://khmerrougehistory.org/wp-content/uploads/2017/06/forming-government.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon14.png)
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
រដ្ឋាភិបាលចំនួន១៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលបង្ហាញពីការបញ្ចប់ជាផ្លូវការនៃសង្គ្រាមរវាងកម្ពុជា និងវៀតណាម។ ស្ថិតនៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ អង្គការសហប្រជាជាតិ មានបេសកកម្មពិសេសសមួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានហៅថា អ៊ុនតាក់។ បេសកកម្មនេះ បន្តរហូតដល់ឆ្នាំ១៩៩៣ ទើបត្រូវបញ្ចប់ ដើម្បីត្រួតពិនិត្យបទឈប់បាញ់គ្នា និង រៀបចំដំណើរការរដ្ឋធម្មនុញ្ញថ្មីមួយនិងការបោះឆ្នោតនៅ កម្ពុជា។
![](https://khmerrougehistory.org/wp-content/uploads/2017/06/paris-peace.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon17.png)
ខៀវ សំផន ទទួលរងការវាយដំនៅទីក្រុងភ្នំពេញ
អតីតប្រមុខរដ្ឋ និងមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ បានវិលត្រឡប់មកទីក្រុងភ្នំពេញវិញ បន្ទាប់ពីសន្ធិសញ្ញាសន្តិភាពអង្គការសហប្រជាជាតិ ប៉ុន្តែភ្លាមៗនោះ ខៀវ សំផន បែរជាទទួលរងនូវការវាយដំពីប្រជាជនកម្ពុជា ដែលពោរពេញដោយកំហឹង ព្រមទាំងបានស្រែកថា “អាឃាតករៗ” និង “សម្លាប់បិសាចៗ”។ ខៀវ សំផន និងកម្មាភិបាលខ្មែរក្រហមផ្សេងទៀត ត្រូវបានជួយសង្គ្រោះដោយទាហាន និងនគរបាល ហើយត្រូវបានជម្លៀសចេញទៅកាន់ទីក្រុងបាងកក។
![](https://khmerrougehistory.org/wp-content/uploads/2017/06/khieu-samphan.jpg)
រូបភាព៖ ជេ ឃូសម៉ាន់។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon11.png)
អង្គការសហប្រជាជាតិ រៀបចំការបោះឆ្នោតនៅកម្ពុជា
អាជ្ញាធរអន្តរកាលសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) បានរៀបចំការបោះឆ្នោត ដែលធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៨ ខែឧសភា។ ប្រជាជនកម្ពុជាដែលមានសិទ្ធបោះឆ្នោតប្រហែល៩០ភាគរយ បានចូលរួមក្នុងដំណើរការបោះឆ្នោត បើទោះបីជាមានការរំខានពីកងកម្លាំងខ្មែរក្រហម ដើម្បីបង្អាក់ប្រជាជនកុំឲ្យទៅបោះឆ្នោតក៏ដោយ។ ដំណើរការនេះ បានបង្កើតឲ្យមានលទ្ធិប្រជា ធិបតេយ្យនៅក្នុងក្របខណ្ឌនៃរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយសម្តេចព្រះ នរោត្តម សីហនុ ឡើងគ្រងរាជជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្វើជានាយករដ្ឋមន្រ្តីទី១ ខណៈសម្តេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីទី២។
![](https://khmerrougehistory.org/wp-content/uploads/2017/06/un-organizes-elections.jpg)
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon12.png)
ប៉ុល ពត ត្រូវនាំយកមកកាត់ទោសដោយខ្មែរក្រហម
ជម្លោះផ្ទៃក្នុងបណ្ដាលឲ្យមានការបែកបាក់នៅក្នុងកងកម្លាំងដែលនៅសេសសល់និងស្មោះស្ម័គ្ររបស់ខ្មែរក្រហម។ ប៉ុល ពត ត្រូវបានចាប់ខ្លួនដោយអតីត កម្មាភិបាលខ្មែរក្រហម ហើយត្រូវបាននាំយកមកកាត់ទោស។ ប៉ុល ពត ត្រូវបានកាត់ទោសឲ្យជាប់ឃុំឃាំងនៅក្នុងផ្ទះអស់មួយជីវិត។
១៩៩៧![](https://khmerrougehistory.org/wp-content/uploads/2017/06/icon6.png)
ប៉ុលពត បានទទួលមរណភាព
ប៉ុល ពត បានស្លាប់ក្នុងអាយុ៧២ឆ្នាំ នៅក្នុងព្រៃដែលជាកន្លែងលាក់ខ្លួនរបស់គាត់នៅអន្លង់វែង។ ប៉ុល ពត ត្រូវបានទម្លាក់ចេញពីតំណែងជាមេដឹកនាំខ្មែរ ក្រហម។ ប៉ុន្មានថ្ងៃក្រោយពីទទួលមរណភាព សពរបស់ ប៉ុល ពត ត្រូវបានបូជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/polpot-die-300x201.jpg)
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon5.png)
កិច្ចព្រមព្រៀងស្ដីពីការបង្កើតតុលាការ
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានឈានដល់ដំណាក់កាលបង្កើតច្បាប់ ដើម្បីជំនុំជម្រះក្តីប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងស្វែងរកយុត្តិធម៌។ កិច្ចព្រមព្រៀងនេះ ត្រូវបានផ្តល់សច្ចាប័នមួយឆ្នាំក្រោយ។
![](https://khmerrougehistory.org/wp-content/uploads/2017/06/agreement-tribunal-300x210.jpg)
រូបថត៖ ដេវិដ ហក់។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon4-1.png)
ការធ្វើសច្ចាប្រណិធានកាន់តំណែង
ចៅក្រមនិងសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានស្បថចូលកាន់តំណែងនៅក្នុងសាលាក្តីកាត់ទោសខ្មែរក្រហម ឬ “អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក)”។
![](https://khmerrougehistory.org/wp-content/uploads/2017/06/swearing-in-300x219.jpg)
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon3.png)
ឌុច ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ
សាលាក្តីកាត់ទោសខ្មែរក្រហម បានកាត់ទោស កាំង ហ្កេកអ៊ាវ ហៅ សមមិត្ត ឌុច ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ។ ឌុច គឺជាប្រធានមន្ទីរសន្តិសុខ “ស-២១” នៅទីក្រុងភ្នំពេញ។ ក្រោយមក ឌុច ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៦![](https://khmerrougehistory.org/wp-content/uploads/2017/06/icon2.png)
នួន ជា និងខៀវ សំផន ជាប់ទោសមួយជីវិត
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) បានកាត់ទោស នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៅក្នុងរបបខ្មែរក្រហម ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងតម្រូវឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
![](https://khmerrougehistory.org/wp-content/uploads/2017/06/nuon-chea-300x218.jpg)
ប្រភព៖ អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា
![](https://khmerrougehistory.org/wp-content/uploads/2017/06/icon1.png)
អៀង ធីរិទ្ធ បានទទួលមរណភាព
អៀង ធីរិទ្ធ កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ដែលត្រូវបានចាត់ទុកថាជា “ស្រ្តីទី១នៅក្នុងរបបខ្មែរក្រហម” បានទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ នៅក្នុងខេត្តប៉ៃលិន។ ទោះបីជាមូលហេតុនៃការស្លាប់របស់ អៀង ធីរិទ្ធ មិនត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្តែគាត់មានជំងឺវង្វេងស្មារតីអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ នៅឆ្នាំ២០១១ ស្ថានភាពជម្ងឺរបស់ អៀង ធីរិទ្ធ បានជំរុញឲ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាត់ទុកសំណុំរឿងរបស់គាត់ថា មិនមានស្មារតីគ្រប់គ្រាន់ដើម្បីចូលរួមក្នុងសវនាការឡើយ។
![](https://khmerrougehistory.org/wp-content/uploads/2017/06/ieng-thirith-300x278.jpg)
រូបថត៖ ឆាំង យុ។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា