មាតិកា

ខៀវ សំផន (កើតនៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ១៩៣១)


ខៀវ សំផន (ទី៣រាប់ពីឆ្វេង) ជាមួយសម្តេចព្រះ នរោត្តម សីហនុ និងអគ្គមហេសី ក្នុងឆ្នាំ១៩៧៣។
ប្រភព៖ បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា

ជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧៦ រហូតដល់ ថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩។ ខៀវ សំផន​ បានចេញមុខជាសាធារណៈនៅក្នុងរបបខ្មែរក្រហម និងបានធ្វើដំណើរជាមួយមន្រ្តីការទូតនៅបរទេសក្នុងដំណើរទស្សនកិច្ចផ្លូវការនានា។ ខៀវ សំផន បានធំដឹងក្តីឡើងនៅក្នុងខេត្តស្វាយរៀង ហើយទទួលបានការសិក្សានៅប្រទេសបារាំង ជាកន្លែងដែលគាត់ក្លាយខ្លួនជាសមាជិកលេចធ្លោមួយរូបក្នុងចលនាម៉ាក្ស ក្នុងអំឡុងទសវត្សទី៥០។ ខៀវ សំផន ត្រូវបានចោទប្រកាន់ពីបទជួយបង្កើតគោលនយោបាយសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហម។ នៅឆ្នាំ១៩៨៥ ខៀវ សំផន បានឡើងជំនួសតំណែងរបស់ ប៉ុល ពត ជាផ្លូវការរហូតដល់ឆ្នាំ១៩៩៨។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានកាត់ទោស ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យ៉ាងណាក៏ដោយក៏សំណុំរឿងរបស់ ខៀវ សំផន ត្រូវបានប្ដឹងឧទ្ធរណ៍។ ខៀវ​ សំផន ក៏ត្រូវប្រឈមនឹងការកាត់ទោសដោយឡែកមួយទៀតនោះ ស្តីពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

ខៀវ សំផន នៅចំពោះមុខតុលាការខ្មែរក្រហមក្នុងខែកុម្ភៈ ឆ្នាំ២០១៦។
ប្រភព៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
?>