មាតិកា

អៀង សារី (ថៃ្ងទី២៤​ ខែតុលា ឆ្នាំ១៩២៥ ដល់ ថ្ងែទី១៤​ ខែមីនា ឆ្នាំ២០១៣)


អៀង សារី (កណ្តាល) ជាមួយគណប្រតិភូចិនក្នុងអំឡុងចុងឆ្នាំ១៩៧៥។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

អៀង សារី កើតនៅភាគខាងត្បូងប្រទេសវៀតណាម និងបានសិក្សាជាមួយ ប៉ុល ពត នៅទីក្រុងប៉ារីស ជាកន្លែងដែលគាត់បង្កើតចលនាម៉ាក្ស​ ។ អៀង សារី គឺជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងដើរតួនាទីសំខាន់ក្នុងការបោសសម្អាតនៅក្នុងរដ្ឋាភិបាល។ ក្រោយមក អៀង សារី បានអះអាងថា ខ្លួនគ្រាន់តែជាតួអង្គបន្ទាប់បន្សំតែប៉ុណ្ណោះ ហើយមិនបានដឹងអំពីនយោបាយរបស់ ប៉ុល​ ពត ឡើយ។ អៀង សារី ក្លាយជាអ្នកមានទ្រព្យសម្បតិ្តស្ដុក្តស្ដម្ភបន្ទាប់ពីការដួលរលំរបបខ្មែរក្រហម។ នៅឆ្នាំ១៩៩៦ អៀង សារី រួមទាំងកងទ័ពស្មោះស្ម័គ្ររបស់ខ្លួនរាប់ពាន់នាក់ បាន​ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងលើកលែងទោស។ ប៉ុន្តែនៅឆ្នាំ២០០៧ អៀង សារី​ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ អៀង សារី បានស្លាប់នៅថ្ញៃទី១៤ ខែមីនា ឆ្នាំ២០១៣ ដោយសារជម្ងឺបេះដូង មុនពេលសាលាក្តីខ្មែរក្រហមប្រកាសសាលក្រមសម្រេចឲ្យគាត់ជាប់ទោស។

អៀង​ សារី ក្នុងឆ្នាំ២០១១ នៅក្នុងតុលាការខ្មែរក្រហម។
ប្រភព៖ អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា
?>