មាតិកា

​ការជម្លៀសដោយបង្ខំ


អ្នករស់នៅក្នុងទីក្រុង ត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថៃ្ងទី១៧​ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយ​បាន​ចាប់​ផ្ដើមអនុវត្តដំណាក់កាលទី១របស់ខ្លួន គឺ“ការជម្លៀសដោយបង្ខំ”។ ទីក្រុង​ភ្នំពេញ​បានក្លាយជាទីក្រុងទទេស្អាតមិនមានមនុស្សរស់នៅ។ មនុស្ស​ទាំង​អស់​បានចាកចេញពីទីក្រុង ហើយធ្វើដំណើរដោយថ្មើរជើងតាមផ្លូវជាតិទៅ​កាន់ទីជនបទនានា។ ប្រជា​ជន​ភាគច្រើន​​ត្រូវបានប្រាប់ឲ្យត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ និងមួយចំនួនទៀត ត្រូវបានបញ្ជាឲ្យបន្តដំណើរទៅមុខទៀត។ តាមការប៉ាន់ស្មាន​​ គឺមានមនុស្សរហូតដល់៣ពាន់នាក់បានស្លាប់នៅតាមផ្លូវ។ ចាប់ពីខែកញ្ញា ឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៧ មនុស្សមួយចំនួនធំត្រូវបានជម្លៀសក្នុងដំណាក់កាលទី២ ពី​ភូមិ​ភាគកណ្ដាល និង និរតី នៃប្រទេសទៅកាន់ខេត្តសៀមរាប ព្រះវិហារនិង ភាគពាយ័ព្យ។
(សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា (១៩៧៥-១៩៧៩) ស្ដីពីការជម្លៀសដោយបង្ខំ)

?>