មាតិកា

អៀង ធីរិទ្ធ (ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៣២ ដល់ ថ្ងៃទី២២​ ខែសីហា ឆ្នាំ២០១៥)


អៀង ធីរិទ្ធ ជួបជាមួយគណៈប្រតិភូស្ត្រីបរទេសនៅជប៉ុន ក្នុងរបបខ្មែរក្រហម។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

អៀង ធីរិទ្ធ ជាប្រពន្ធរបស់រដ្ឋមន្ត្រីក្រសួងការបរទេសឈ្មោះ អៀង សារី។ អៀង ធីរិទ្ធ មានតួនាទីជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ចាប់ពីខែតុលា ឆ្នាំ១៩៧៥ ដល់ ខែមករា ឆ្នាំ១៩៧៩។ អៀង ធីរិទ្ធ ជាស្រី្តទី១ដែលកាន់តំណែងខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ អៀង ធីរិទ្ធ មានស្រុកកំណើតនៅខេត្តបាត់ដំបង និងបានសិក្សាអក្សរសាស្រ្តអង់គ្លេសនៅទីក្រុងប៉ារីស ហើយបានរៀបការជាមួយ អៀង​ សារី នៅឆ្នាំ១៩៥១។ ក្រោយមក បងស្រីរបស់គាត់ឈ្មោះ ខៀវ ប៉ុណ្ណារី បានរៀបការជាមួយ ប៉ុល ពត។ អស់រយៈកាលជាច្រើនឆ្នាំបន្ទាប់ពីការដួលរលំរបបខ្មែរក្រហម អៀង ធីរិទ្ធ បានរស់នៅយ៉ាងសុខស្រួលនៅក្នុងទីក្រុង       ភ្នំពេញ។ នៅឆ្នាំ២០០៧ អៀង ធីរិទ្ធ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ដោយសារតែមានជម្ងឺវង្វេងស្មារតី អៀង ធីរិទ្ធ ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា  អនុញ្ញាតិឲ្យព្យាបាលជម្ងឺនៅក្រៅបរិវេណអង្គជំនុំជម្រះ កាលពីឆ្នាំ២០១១។ នៅថ្ញៃទី២២ ខែសីហា ឆ្នាំ​២០១៥ អៀង ធីរិទ្ធ បានទទួលមរណៈភាពក្នុងអាយុ៨៣ឆ្នាំ។

អៀង ធីរិទ្ធ នៅប៉ៃលិន ក្នុងឆ្នាំ១៩៩៩។ រូបភាព៖ ឆាំង យុ។ ប្រភព៖ មជ្ឈមណ្ឌលឯកសារកម្ពុជា
?>