មាតិកា

ការរៀបការដោយបង្ខំ


ពិធីរៀបការរបស់ នន់ ហ៊ុយ ហៅ ហ៊ុយ ស្រែ (ឆ្វេង) និង ប្រុក ខឿន (ស្តាំ) នៅមណ្ឌលអប់រំកែប្រែព្រៃសរ ហៅ មន្ទីរ ស-២៤។រូបថត៖ ញឹម គឹមស្រាង ជាប្រធានផ្នែករូបថតនៃមន្ទីរ ស-២១។
ប្រភព៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង​ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ខ្មែរក្រហមតម្រូវឲ្យ ប្រជាជនរៀបគូរស្រករដោយមិនមានការយល់ព្រមពីសាម៉ីខ្លូនទាំងសងខាង និងតម្រូវឲ្យរួមដំណេកជាមួយគ្នា។ គោលបំណងនៃការរៀបការ គឺបង្កើតក្មេងដើម្បីបម្រើ និងបន្តវេនបដិវត្ដនាពេលអនាគត។ ពិធីរៀបការ ត្រូវបានធ្វើឡើងសម្រាប់គូស្រករចាប់ពី៣​រហូត​ដល់១៦០គូ ដែលអ្នកទាំងនោះគ្រាន់តែទទួលដំណឹងថាខ្លួននឹងត្រូវរៀបការក្នុងរយៈពេលខ្លី​តែប៉ុណ្ណោះ។ គូរស្រករជាច្រើនមិនដែលបានជួបមុខគ្នានៅមុខថ្ងៃរៀបការឡើយ។ ការបដិសេធមិនព្រមរៀបការតាមការរៀបចំរបស់អង្គការ គឺត្រូវចាប់​ខ្លួន​ដាក់​ឃុំឃាំង ធ្វើទារុណកម្ម ឬសម្លាប់។

(សម្រាប់ព័ត៌មានបន្ថែមសូមមើលសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជំពូក៧)

?>